ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់ជល់)និងប្រឆាំងនិងអ្នករាជការសាធារណ(ប្រើអំពើហិង្សាលើសមត្ថកិច្ច ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង២រសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា
ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។(ភ្ងាក់ងារ)
ទី២.ជនសង្ស័យឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។(ប្រឆាំងអ្នករាជការ)
ទី៣.ជនសង្ស័យឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។(អ្នកលេង)
ទី៤.ជនសង្ស័យឈ្មោះ ឈីន តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់នំប័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ទី៥.ជនសង្ស័យឈ្មោះ យេង ទីន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ទី៦.ជនសង្ស័យឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ទី៧.ជនសង្ស័យឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ បាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សម្ភារះដកហូតរួមមាន លុយចំនួន១០មុឺនរៀល មាន់ជល់ចំនួន០១ក្បាល ខ្នាយដែកចំនួន០១គូរ ទូរសព្ទចំនួន០៧គ្រឿង
បច្ចប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងនិងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ