ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសង្ខាងនៅផ្លូវបែកជាបួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីមហាជនទៅជិតកន្លែងកើតហេតុបានឲ្យ

ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹង នៅ
លើដងផ្លូវជាតិលេខ៥៧ ស្ថិតនៅចំណុចផ្លូវកោងបែកជាបួន កែងវត្តអូរច្រារ  នៅភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពពីមហាជនបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង៣៥នាទីយប់ត្រូវថ្ងៃទី ២១ខែកដ្តា ឆ្នាំ២០២៤ រវាងម៉ូតូវីវ៉ាអត់ស្លាកលេខនិងម៉ូតូ dream សង់ឌ្រីនពណ៌ខ្មៅស៊េរីឆ្នាំ 2005ពាក់ស្លាកលេខប៉ៃលិន 1a 69 06 ដែលបើកបរដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូនម្នាក់ជិះក្រោយ។

ចំណែកបុរសម្នាក់ដែលបើកបរម៉ូតូវីវ៉ាក្នុងល្បឿនលឿននោះគេស្គាល់ ឈ្មោះណុប អាយុប្រហែល២៨ឆ្នាំមុខរបរកសិកររស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ រីឯម៉ូតូDreamសង់សេរី០៥ដែលបើកឌុបប្រពន្ធនិងកូនម្នាក់ជិះពីក្រោយ ,បើករបដោយបុរសជាប្តីមានឈ្មោះ អ៊ួច ផាកឿប
អាយុប្រហែល៣០ឆ្នាំមុខរបរធ្វើចម្ការ ក្រុង
ប៉ៃលិន។

បើតាបប្រភពនៅកន្លែងកើតហេតុបានបន្តទៀតថា នៅមុនពេលកើតហេតុគេម៉ូតូវីវ៉ាមួយគ្រឿងបើកបរដោយបុរសឈ្មោះណុបមានទិសដៅពីជើងមកពីស្ពានតារាប មកក្បូងសំដៅមកចូលក្រុង ហើយបើកយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូDreamពេញទំហឹង, បើកបរដោយឈ្មោះកឿប បើកបរពីទិសដៅពីលិចទៅកើតមកចូលក្រុង មកដល់ចំណុចផ្លូវបែក
ជាបួនមិនប្រុងប្រយ័ត្នក៏បុកគ្នាតែម្តង។

...

ប្រភពពីមហាជនបានបន្តបន្ថែមថា ចំណែកអ្នកបើកម៉ូតូវីវ៉ាបានរងរបួសបាក់ដងកំបិត ហើយចំណែកអ្នកបើកម៉ូតូDreamសង់ពណ៌ខ្មៅ ,ប្រពន្ធរងរបួសជើងធ្ងន់។ ក្រោយពីកើតគេបានឃើញសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែង និងទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាលនៅពេទ្យខេត្ត៕ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print