អ្នកនាំពាក្យ​៖​ មនុស្ស​សរុប​ចំនួន ៣៦នាក់​ ត្រូវ​បានឃាត់ខ្លួន​ពាក់ព័ន្ធ​ ៣បទ​ល្មើសផ្សេងគ្នា​ ក្នុងរយៈពេល​មួយថ្ងៃ​នៅទូទាំងប្រទេសកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៤​នេះថា៖​ ជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនពាក់ព័ន្ធ​ ៣បទ​ល្មើសផ្សេងគ្នា​ កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញនេះ​ ក្នុងនោះរួមមាន​៖​បទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងករណីក្មេងទំនើង។

លោកអ្នកនាំពាក្យ​ បានថ្លែង​បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង​ ៣៦នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ០៤ករណី​ និងជនសង្ស័យ​ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១១ករណី។​ ចំណែក​ករណីក្មេងទំនើងទាំង ០៥នាក់នោះ មាននៅ​ រាជធានីភ្នំពេញ ២នាក់ និងកំពង់ឆ្នាំង​៣នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។

...

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស​ ជាពិសេស​ករណី​ក្មេងទំនើង និងបម្រើប្រជាពលរដ្ឋផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print