ឆក់កាបូបកាលពី២ថ្ងៃមុន ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ខណៈកំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ២នាក់មានការសង្ស័យក៏បានដេញឃាត់ខ្លួនភ្លាមៗតែម្ដង បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីចំណាស់ម្នាក់ពី២ថ្ងៃមុន។

...

ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង០៥នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្តុបផ្លូវភ្លោះ២១៤កែងព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ហុង ម៉ែងហត ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅ ផ្ទះជួលម្ដុំបុរីម៉េង ហួត ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងជនសង្ស័យ ទី២ ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំផ្សារទំនប់ ក្នុងសង្កាត់ទួលសង្កាត់ ខណ្ឌឫស្សីកែវ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទីល្ងាច ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ស៊េរីសងសេ១២៥ ឆ្នាំ២០១៥និង២០១៦ បានធ្វើសកម្មភាព ឆក់កាបូបពីស្រ្តីចំណាស់ម្នាក់កំពុងជិះម៉ូតូជាមួយកូន នៅតាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ រហូតមកថ្ងៃទី៣១ខែកក្កដា នេះ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកសងសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FZ-1147 ត្រូវបានកម្លាំងព្រហ្មទណ្ឌ៧មករា ល្បាតក្នុងមូលដ្ឋានប្រទះឃើញបានដេញឃាត់ខ្លួនយកមកសាកសួរទើបដឹងថាជនសង្ស័យជាចោរឆក់កាបូបបានភ្លាមៗតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងម៉ូតូ១គ្រឿងត្រូវកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ab176ab4-20eb-4f88-be2c-976b4c658b29

ae577203-79cc-41ec-b820-08b355da0fa8

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print