ភ្នំពេញ៖ បុរសម្នាក់ដោយសារតែទាក់ទងទៅបងប្រុសមិនបានក៏ទៅមេីលដល់ផ្ទះខណៈទៅដល់ហៅមិនលឺដោយចាក់សោខាងក្នុងពេលនោះក៏គាស់បង្អួចអេីតមេីលបែរជាឃេីញដេកស្លាប់បាត់ទៅហេីយមានទាំងឈាមពេញក្នុងបន្ទប់ ដោយសង្ស័យអាចនឹងធ្វេីអត្តឃាតខ្លួនឯង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅខាងជេីងផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះគឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុ។
តាមការរៀបរាប់ពីប្អូនប្រុសជនរងគ្រោះបានឱ្យដឹងថា បងប្រុសរបស់គាត់រស់នៅតែម្នាក់ឯង និងមានជំងឺភ័យខ្លាចអស់រយៈពេល៧ឆ្នាំមកហេីយ ។ នៅមុនពេលកេីតហេតុរូបគាត់បានទាក់ទងតាមទូរស័ព្ទមិនចូលទេីបធ្វេីដំណេីរមកលេងដល់ផ្ទះបំណងយកលុយឱ្យផង ពេលមកដល់ក៏គោះទ្វារហៅតែមិនមានឆ្លេីយតប ពេលនេះក៏គាស់បង្អួចអេីតមេីលស្រាប់តែឃេីញស្លាប់បាត់ទៅហេីយដោយមានឈាមពេញបន្ទប់ ដោយសង្ស័យធ្វេីអត្តឃាត់ខ្លួនឯង។
បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកហ៊ុំព័ទ្ធពិនិត្យជាក់ស្តែងនៅកន្លែងកេីតហេតុ៕ដោយ៖សុខាសែនជ័យ