នគរបាលបំបែកសំណុំរឿងឃាតកម្មរំលោភសម្លាប់ នៅឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះបានទទួលព័ត៌មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពក្នុងអូរក្នុងចម្ការស្វាយនៅពីខាងក្រោយមានចម្ងាយប្រហែលជា១០០ម៉ែត្រពីអគារស្នាក់នៅកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។

 

សាកសព្ទជនរងគ្រោះឈ្មោះ ស៊ន សំណាង ភេទស្រី ជនជាតិខ្មែរ អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើតនៅភូមិអណ្ដូងកន្លែង   ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិករោងចក្រវេចខ្ចប់ផ្លែស្វាយ។

 

ក្រោយទទួលបានព័ត៌មានភ្លាម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញារង ឆាយ សុត្រា តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។ 

ក្រោយចុះពិនិត្យកន្លែងកើតហេតុនិងការពិនិត្យសាកសពសមត្ថកិច្ចបានកំណត់មុខសញ្ញាប្រព្រឹត្ដបទល្មើស

រហូតដល់ម៉ោង២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឬស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរកម្មករចិតផ្លែ ស្វាយ ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

 

ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភស្រី្ដឈ្មោះ ស៊ុន សំណាង ប្រាកដមែន។ 

រឿងហេតុនេះកើតឡើងនៅម៉ោងប្រហែលជា២យប់ឈានចូលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពចាប់យកនាងចុះពីលើអគារស្នាក់នៅដាក់ចូលទៅក្នុងបន្ទប់ទឹក និងចាប់ខ្ទប់មាត់ស្ដ្រីរងគ្រោះ រួចអូសទៅខាងក្រោយអគារប្រហែល១៥ម៉ែត្រធ្វើ សកម្មភាពចាប់រំលោភ។ ក្រោយរំលោភបានសម្រេចហើយ ជនសង្ស័យបានយកខ្សែនីឡុងពណ៌សពីអាវស្ដ្រីរងគ្រោះមករឹតកនាងរហូតដល់ស្លាប់ ។ ក្រោយសម្លាប់រួច ជនសង្ស័យបានលើកសពបញ្ឈរ និងឱបសពយកទៅទម្លាក់ចោលនៅក្នុងអូរក្នុងចម្ការស្វាយស្ថិតនៅក្រោយអគារស្នាក់នៅប្រហែល១០០ម៉ែត្រ រួចកាយស្លឹកឈើកប់ចោលតែម្តង។

 ជនសង្សយ័រូបនេះ នគរបាលនឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕ ដោយសុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print