ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពឡើងបង្គោលភ្លើងឆ្លងចូលផ្ទះប្រជាពលរដ្ឋ រួចធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងនឹងកាបូបលុយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អៀម រុន ភេទប្រុស ៣៨ឆ្នាំ ទីលំនៅស្នាក់នៅមិនពិតប្រាកដក្រោយពីសមត្ថកិច្ចឃាត់ខ្លួន បានធ្វើតេស្តិស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញ ថា(វិជ្ជមាន)មានសារធាតុញៀន។

ជនរងគ្រោះមានឈ្មោះ សឹន សាវ៉ាន់ភេទប្រុសអាយុ45ឆ្នាំ
មុខរបរ រត់ម៉ូតូឌុបមានទីលំនៅផ្ទះលេខ522e1ក្រុម1ផ្លូវលេខ128 ភូមិ1 សង្កាត់មិត្តភាព ខណ្ឌ7មករា។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងគ្រួសារបានបិទទ្វារចូលសម្រាកក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែនៅម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ឡើងតាមបង្គោលភ្លើង ឆ្លងចូលផ្ទះរបស់គាត់ រួចធ្វើសកម្មភាពលូកតាមបង្អួចយកទូរស័ព្ទដៃនិងកាបូបលុយរបស់ខ្លួនដាក់លើក្បាលដំណេក ហើយបម្រុងគេចខ្លួន តែត្រូវបានគាត់ភ្ញាក់ទាន់ក៏ស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល បានប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍មិត្តភាព បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print