ស្រវឹង​ស្រា​បេីក​រថយន្ត​បុក​ស្រ្តី​២នាក់​រងរបួស​ធ្ងន់​ស្រាល​

ចែករំលែក៖

ភ្ភ្នំពេ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បេីក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បេីក​បុក​ម៉ូតូ​ឌ្រីម​សង់​បណ្តាល​ឲ្យ​ស្រ្តី​២នាក់​រងរបួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​ម្នាក់​ចំណែក​ជន​រងគ្រោះ​រងរបួស​ធ្ងន់​ត្រូវ​បាន​បងប្អូន​បញ្ជូន​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១០នឹង​៣០នាទី​យប់​ថ្ងៃ​ទី​ ២២ខែ​កក្កដា​ឆ្នាំ​២០២៤​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​សេរី​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR-7752 បេីក​បរ​ដោយ​ស្រ្តី​២នាក់​ បេីក​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ បេីក​ក្នុង​ល្បឿន​មធ្យម​លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​ឃេីញ​រថយន្ដ​បង្ក​ជា​រថយន្ត​ជនជាតិ​ចិនម៉ាក​សូដេស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BO-1111​ បេីក​បរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​យ៉ាង​លឿន​ហេីយ​បន្ទាប់​មក​ក៏​ស្រាប់​តែ​ឃេីញ​រថយន្ដ​បង្ក​ខាង​លើ​បាន​រ៉េចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ស្រ្តី​២នាក់​ខ្ទៀត​ជា​ច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​នាក់​ ស្រ្តី​រង​របួស​ធ្ងន់​ត្រូវ​បាន​បងប្អូន​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសមៈ​ ភ្លាមៗ​ ។ ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ បន្ទាប់​មក​ជន​រងគ្រោះ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​ភ្លាមៗ​ អ្នក​បេីក​បរ​មាន​ជន​ជាតិ​ចិន​ផ្សេង​ទៀត​បំរុង​នាំ​យក​អ្នក​បេីក​បរ​ចេញ​ពី​កន្លែង​កើត​ហេតុ​តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ព្រម​ទាំង​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាមៗ​ ។

...

ក្រោយ​ពេល​កេីត​ហេតុ​ភាគី​តំណាង​ជន​ជាតិ​ចិន​បាន​ចេញ​មុខ​ដោះស្រាយ​ភ្លាមៗ​ដែរ​ តែ​ការ​ដោះស្រាយ​មិន​ត្រូវ​ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដេីម្បី​ធ្វើ​ការ​វាស់​វែង​នឹង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​ ៕ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print