ជនសង្ស័យ២នាក់វាយបុរសម្នាក់ផ្ដើមចេញពីរឿងសាច់ក្លែម

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ បានវាយបុរសម្នាក់ដែលជាអ្នកយកសាច់ក្លែមមកអោយ ដល់កន្លែងស៊ីផឹក រួចបានឿស់ពាក្យសម្ដីគ្នា ក៏កើតមានហិង្សារតែម្ដង ទីបំផុតជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។ករណីនេះ បានកើតឡើងនៅថ្ងៃទី​២១ ខែ​កក្កដា ​ ឆ្នាំ​ ២០២៤ វេលា​ម៉ោង ២០និង៣០នាទី​ ចំណុចភូមិ​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល​។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ ឆៃណា ភេទប្រុស អាយុ៣២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ។ចំណែកជនសង្ស័យ​ ០២នាក់​៖ ១.ឈ្មោះ​ លេខ សុខា ភេទ ប្រុស អាយុ​៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន​)។ ២.ឈ្មោះ សាក់ វ៉ាន់ឌី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ បច្ចុប្បន្នរស់នៅភូមិអំ ពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
​ ប្រភពដដែលបន្តថា នៅថ្ងៃ​កើតហេតុ វេលាម៉ោង​ ២០និង១៥នាទី​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែម្នាក់​ឯង​ចេញ​ពីផ្ទះ​ ដេីម្បី​យក​ស្រាបៀរទៅ​លក់បន្ថែម​ ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​មកផ្ទះ​វិញ​ បងស្រី​របស់​ខ្លួន​បានប្រេីអោយខ្លួន​យកសាច់ក្លែមទៅអោយគេនៅជិតកន្លែងកេីតហេតុ​ខាងលេី​ ពេល​នោះ​ជនរងគ្រោះ​បាន​ជិះម៉ូត​យកសាច់​ក្លែម​អោយគេ​នៅកន្លែង​កេីតហេតុ​ ពេល​ទៅដល់​ជនរងគ្រោះ​បាន​ឃេីញមនុស្សកំពុងផឹកប្រហែល១០នាក់​ ហេីយ​ហុច​សាច់​អោយមនុស្សម្នាក់​មិន​ស្គាល់​ឈ្មោះ​ រួច​គេ​ទទួល​ហេីយដាក់​លេីតុ​ចំណែក​ជនរងគ្រោះ​នៅឈចាំគិតលុយ​ ពេលនោះជនសង្ស័យ​ឈ្មោះ​ លេខ​ សុខា​ បាន​បេីក​ប្រអប់ឃេីញ​មាន​សត្វ​ចាប​ហេីយ​ក៏ហែកហូបអស់១ក្បាល​ ហេីយ​បាន​ដេីរ​ទៅ​សួរ​ជនរងគ្រោះ​ថាចាបនឹង​អ្នក​ណាហៅមក ពេល​នោះ​ជនរងគ្រោះ​ឆ្លើយ​ថា​ខ្ញុំ​ អត់​ដឹង​ទេបង បងស្រី​ខ្ញុំ​គាត់​ប្រើ​អោយខ្ញុំយកមក​អោយនៅ​កន្លែង​នឹង​ ពេល​នោះជនរងគ្រោះ​ និង​ ក្រុម​ជនសង្ស័យ​បាន​ទាក់ពាក្យសំដី​គ្នា​ហេីយ​ជនសង្ស័យ​ឈ្មោះ​ លេខ​ សុខា​ បាន​ច្រាន​ជនរងគ្រោះ​ទៅក្រោយ​បណ្ដាល​អោយដួលទៅនឹងដី​ ហេីយ​ជនរងគ្រោះ​បាន​ស្ទុះ​មករកវាយ​ជនសង្ស័យ​វិញ​តែត្រូវ​ក្រុម​ជនសង្ស័យ​ប្រតាយប្រតប់​គ្នា​ជា​មួយ​ជនរងគ្រោះ​នឹង​បាន​ដេញ​វាយ​បបណ្តាលឱ្យរបួសនិងបាត់​ទូរស័ព្ទ​ដៃមួយគ្រឿងម៉ាក់​ទិចណូ​ ។ ហេីយជនរង​គ្រោះបានត្រឡប់​ទៅ​ផ្ទះវិញ។ មួយសន្ទុះក្រោយ​មក​ជន​ជនរងគ្រោះ​បាន​អោយ​បងប្អូន​នាំខ្លួន​មករក​ទូរស័ព្ទ​នៅ​កន្លែង​កេីតហេតុ​ មកដល់​ក្រុម​ជនរងគ្រោះ​បាន​ទាក់​ពាក្យ​សំដី​គ្នា​ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ​ សាក់​ វ៉ាន់​ឌី​បាន​វាយនឹង​ប្រតាយប្រតប់​ជាមួយ​ជនរងគ្រោះ​ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពៅព្រៃ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​នាំគ្នា​បំបែក​គ្នា​ទៅ​ផ្ទះ​រៀង​ខ្លួន​ ។ លុះដល់​ទី​២២​ ខែ​ឆ្នាំ​ដដែល​ជនរងគ្រោះ​បាន​ទៅដាក់​ពាក្យ​បណ្តឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពៅព្រៃ​ ។
ក្រោយ​ទទួល​បាន​ពត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពៅព្រៃ​ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​០២នាក់​ខាងលើ​ បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​៕ដោយ៖ ស្អាងជ័យ 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print