សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមានមិនអត់ឱនឱ្យអ្នកបំផុសព័ត៌មានក្លែងក្លាយ ថាមានករណីកាត់ខេត្ត៤ទៅឲ្យវៀតណាម ដែលមានការបំផុសគំនិតពីមនុស្សមួយចំនួននៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រកាសព្រមមានមិនអត់ឱនឱ្យអ្នកបំផុសព័ត៌មានក្លែងក្លាយ ថាមានករណីកាត់ខេត្ត៤ទៅឲ្យវៀតណាម ដែលមានការបំផុសគំនិតពីមនុស្សមួយចំនួននៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងពេលថ្លែងសារពិសេសមកកាន់ជនរួមជាតិនៅរសៀលថ្ងៃអង្គារ៍ ទី២៣ ខែកក្កដានេះ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ៖ ការបង្កើតព័ត៌មាននេះពីក្រៅប្រទេសមក គឺបានបង្ខំចិត្តធ្វើឲ្យអ្នកនៅក្នុងប្រទេសត្រូវជាប់ទោសហើយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបុគ្គល ជេម សុខ ហ៊ានស្បថដែរឬទេ? ដែលបុគ្គលរស់នៅក្រៅស្រុករូបនេះ និយាយថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV វៀតណាមជាអ្នក ផ្តួចផ្តើម។

សម្តេចតេជោ បានដាក់សំនួរបន្ថែមថា តើបុគ្គល ជេម សុខ បានឯកសារ និងភស្តុតាងមកពីណាដែលហ៊ានអះ អាងដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះ។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹកវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាឡើយ ពីព្រោះកម្ពុជាទម្រាំស្វែងរកសន្ដិភាពបានគឺមានការលំបាកណាស់។

សម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា ៖ ជនក្បត់ជាតិសមរង្ស៊ី មិនទាន់បានកាន់អំណាចផងហ៊ានលួចចុះហត្ថលេខាកាត់ដីឲ្យគេមានសាក្សីក្នុងវីដេអូឃ្លីបយ៉ាងច្បាស់ពេលចុះហត្ថលេខាជាមួយកុកសដោយមានទង់ជាតិបីទង់ជាតិកុកសទង់ជាតិខ្មែរអមទង់ជាតិអាមេរិក ៕ 

ដោយ ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print