សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលបំភ្លៃថា កម្ពុជានឹងបាត់បង់អធិបតេយ្យតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយបំភ្លៃថា កម្ពុជានឹងបាត់បង់ទឹកដីចំនួន៤ខេត្តទៅវៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ មិនអាចលើកលែងឱ្យបានឡើយ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទាត់ចោលនូវការចោទប្រកាន់ដែលថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងទឹកដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេច មិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាម ដូចការបំភ្លៃនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានពន្យល់យ៉ាងច្បាស់ជូនដល់ជនរួមជាតិថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនមែនជាមហិច្ឆតារបស់វៀតណាម ដូចការវិភាគគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ ម្យ៉ាងវិញទៀត សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។
ជុំវិញតំបន់អភិវឌ្ឍន៍ត្រីកោណនេះ លោក ជេម សុខ បានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមតាំងពីឆ្នាំ១៩៩៥ ការនិយាយបែបនេះគឺគ្មានភស្ដុតាង ដោយគ្មានការអៀនខ្មាស។
សម្ដេចតេជោបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនដូចការវិភាគខុសដោយគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ធ្វើទេ ជាពិសេសខ្ញុំចង់និយាយទៅដល់ ជេម សុខ តែម្ដង ដែលនៅយប់មិញនេះ ខ្ញុំបានមើលឃើញក្នុង YouTube ថាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមពីឆ្នាំ១៩៩៥ និងមានការប្រជុំគ្នានៅប្រទេសឡាវនាឆ្នាំ១៩៩៥នោះ។ ប្រសិនបើប្អូន ជេម សុខ ហ៊ានធ្វើសម្បថត្រឹមតែឱ្យងាប់ឆ្កែមួយក្បាល ប្អូននឹងត្រូវចាត់ទុកជាអ្នកក្លាហាន ប៉ុន្តែបើប្អូនមិនហ៊ានធ្វើសម្បថទេ ប្អូននឹងចុះចាញ់ដោយខ្លួន ឯង»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print