ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ជួបសំណេះសំណាលពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនតែងតាំងថ្មីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសំណេះសំណាលពីលោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ផ្តើមចេញពីការស្វាគមន៍យ៉ាង កក់ក្តៅ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអបអរសាទរឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៍ឧត្តម មក កាន់ប្រទេសកម្ពុជា ហើយឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌគណបក្ស និងគណបក្ស រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្តិសាស្រ្ត យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។ ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី បានកត់ សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចសហប្រតិបត្តិការយ៉ាងច្រើនជាបន្តបន្ទាប់រវាងប្រទេសចិន តាមរយៈស្ថានទូតចិន លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ជាពិសេសក្នុងក្របខណ្ឌរវាងក្រសួងមុខងារសាធារណៈ និងរដ្ឋបាលជាតិមុខងារសាធារណ:ចិន (NCSA) លើកិច្ចការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ រួមមានការរៀបចំទស្សនកិច្ច វគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍ជាដើម។

...

ក្រៅពីនោះ ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតក៏បានផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហការក្នុងក្របខណ្ឌយុវជន និងយុវជន ដោយបានឆ្លុះបញ្ចាំងពីតួនាទី និងភាពសំខាន់របស់យុវជននៃប្រទេសទាំងពីរក្នុងការចូលរួមបន្តថែរក្សាទំនាក់ទំនងកម្ពុជា ចិន ដែលជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»និងជា «មិត្តដែក ថែប» ព្រមទាំងការបន្តបោះជំហានឆ្ពោះទៅមុខកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គម ក្រោមការ ដឹកនាំរបស់សម្តេចធិបតីនាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីឈានទៅរកការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print