កាណាដាបញ្ជូនបុគ្គលិក២នាក់ទៅផ្ទះវិញក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ ដោយសារល្មើសនឹងការប្រើប្រាស់ដ្រូន

ចែករំលែក៖

អ្នកគ្រប់គ្រងក្រុមជម្រើសជាតិនារីកាណាដា Beverly Priestman នឹងមិនទទួលបន្ទុកការប្រកួតបើកឆាកអូឡាំពិករបស់ក្រុមរបស់គាត់ទល់នឹងនូវែលសេឡង់ទេ បន្ទាប់ពីសមាជិក២នាក់នៃបុគ្គលិករបស់ខ្លួនត្រូវបានបញ្ជូនមកផ្ទះវិញពីបទចោទប្រកាន់ថា បានបង្ហោះឧបករណ៍គ្មានមនុស្សបើក (ដ្រូន) លើវគ្គហ្វឹកហាត់របស់ក្រុម Kiwis។

Priestman វ័យ៣៨ឆ្នាំបានដកខ្លួនចេញដោយស្ម័គ្រចិត្តពីការប្រកួតនៅថ្ងៃព្រហស្បតិ៍នៅ St Etienne បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកនូវែលសេឡង់បានរាយការណ៍ថា ដ្រូនគ្មានមនុស្សបើកត្រូវបានហោះហើរលើវគ្គហ្វឹកហាត់របស់ពួកគេកាលពីថ្ងៃចន្ទ។

Jasmine Mander ជំនួយការរបស់ Priestman ត្រូវបានបញ្ជូនមកផ្ទះវិញ រួមជាមួយនឹងអ្នកវិភាគ Joseph Lombardi។ គណៈកម្មាធិការអូឡាំពិកកាណាដាបានឲ្យដឹងថា របាយការណ៍ដែលដាក់ដោយ Lombardi ត្រូវបានបញ្ជូនទៅ Mander ខណៈកីឡាការិនីរូបនេះត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់សមាជិករបស់នាង។

Priestman បាននិយាយថា “មុនដំបូង ខ្ញុំចង់សុំទោសដល់កីឡាការិនី និងបុគ្គលិកនៅ New Zealand Football និងដល់កីឡាករក្នុងក្រុម Canada។ នេះមិនតំណាងឱ្យតម្លៃដែលក្រុមរបស់យើងឈរសម្រាប់នោះទេ។ ទីបំផុតខ្ញុំទទួលខុសត្រូវចំពោះការប្រព្រឹត្តនៅក្នុងកម្មវិធីរបស់យើង”។

COC បានបញ្ជាក់កាលពីថ្ងៃពុធថា សមាជិកដែលមិនមានការទទួលស្គាល់នៃក្រុមគាំទ្របាល់ទាត់កាណាដា ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរ។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “គណៈកម្មាធិការអូឡាំពិកកាណាដាឈរសម្រាប់ការលេងដោយយុត្តិធម៌ ហើយយើងមានការតក់ស្លុត និងខកចិត្ត។ យើងផ្តល់ការសុំទោសដ៏ស្មោះស្ម័គ្រចំពោះកីឡាបាល់ទាត់នូវែលសេឡង់ ដល់កីឡាករទាំងអស់ដែលរងផលប៉ះពាល់ និងដល់គណៈកម្មាធិការអូឡាំពិកនូវែលសេឡង់”។

...

គណៈកម្មការអូឡាំពិកណូវែលសេឡង់ NZOC បានអះអាងថា ខ្លួនបានកំណត់ឧប្បត្តិហេតុនេះជាផ្លូវការជាមួយអង្គភាពសុចរិតភាពរបស់ IOC ហើយបានស្នើសុំឱ្យប្រទេសកាណាដាពិនិត្យពេញលេញឡើងវិញ។ NZOC និងសហព័ន្ធបាល់ទាត់នូវែលសេឡង់បានប្តេជ្ញាចិត្តក្នុងការរក្សានូវសុចរិតភាព និងយុត្តិធម៌នៃការប្រកួតកីឡាអូឡាំពិក ហើយមានការតក់ស្លុត និងខកចិត្តយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print