លោក Zhao Leji ជួបពិភាក្សាការងារជាមួយលោកស្រី Garcia ប្រធានសភាអាមេរិកកណ្តាល

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Garcia ប្រធានសភាអាមេរិកកណ្តាលនៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា។

គេហទំព័រ «CCFR China state-controlled media » បានលើកឡើងថា ៖ ថ្លែងក្នុងកិច្ចជំនួប លោក Zhao Leji បានបញ្ជាក់ថា កាលពីខែសីហាឆ្នាំមុន សភាអាមេរិកកណ្តាលបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដែលបានលុបចោលឋានៈជា “អ្នកសង្កេតការណ៍អចិន្ត្រៃយ៍” របស់តៃវ៉ាន់ ហើយទទួលស្គាល់សភាតំណាងប្រជាជនទូទាំងប្រទេសចិនជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍ ។ ប្រកាសនេះបានបង្ហាញជាថ្មីម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាលក្ខការណ៍ដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ។ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសភាអាមេរិកកណ្តាលដើម្បីកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដែលប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជាការឆ្លើយតប លោកស្រី Garcia និងសមាជិកនៃគណៈប្រតិភូបានថ្លែងថា សភាអាមេរិកកណ្តាលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គាំទ្រប្រទេសចិនក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ ហើយមានឆន្ទៈក្នុងការរៀនសូត្រពីបទពិសោធអភិវឌ្ឍន៍ និងវប្បធម៌ដ៏យូរលង់របស់ប្រទេសចិន ធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ និងប្រទេសចិនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងថាមពលកកើតឡើងវិញជាដើម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print