ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីមួយចំនួននៅក្នុងរាជធានីភ្នំពេញ កណ្ដាល និងខេត្តកំពង់ស្ពឺ អាចនឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ចាប់ពីនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដានេះ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា នៅតំបន់មួយចំនួនអាចនឹងមានការរអាក់រអួលខ្លះៗទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
ប៉ុន្តែទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
ជាមួយគ្នានោះ ក្រុមការងារបច្ចេកទេសនឹងព្យាយាមផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ៖តារា