ក្រសួងការបរទេសចិនប្រកាសថា៖ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៥ ខែកក្កដា គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសចិនបានប្រកាសដំណឹងថា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang លោកស្រីMeloni នាយករដ្ឋមន្ត្រីអ៊ីតាលីនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែកក្កដាខាងមុខ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping នឹងជួបសន្ទនាជាមួយលោកស្រីនាយករដ្ឋមន្ត្រី Meloni ហើយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងជួបពិភាក្សាការងារ ដោយឡែកពីគ្នាជាមួយលោកស្រី ដើម្បីផ្លាស់ប្តូរមតិយោបល់ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ សេចក្តីប្រកាសឱ្យដឹងថា ឆ្នាំនេះ គឺជាខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអ៊ីតាលី ប្រទេសចិនមានឆន្ទៈចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាសមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-អ៊ីតាលី និងចិន-សហភាពអឺរ៉ុប អភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងរយៈពេលយូរ ព្រមទាំងរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print