តំណាងអយ្យការ សម្រេច ចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០២នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយ ចេតនា តាមបញ្ញត្តិមាត្រា ២១៧ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿង ព្រមទាំងជនសង្ស័យទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ បានជិះម៉ូតូធ្វើសកម្មភាពយកដុំថ្មគប់ និងយកជំពាម កៅស៊ូបាញ់ទៅលើជនរងគ្រោះ ដែលជាបុគ្គលិកធ្វើការនៅភោជនីយដ្ឋានរាជនីសម្រស់ព្រែកជ្រៃ បណ្តាលឱ្យរងរបួស នៅចំណុចមុខភោជនីយដ្ឋានរាជនីសម្រស់ព្រែកជ្រៃស្ថិតនៅភូមិព្រែកជ្រៃ ផ្លូវលេខ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។ ក្រោយមកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទី កម្លាំង សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ នឿន ណាក់ ភេទប្រុស អាយុ២០ឆ្នាំ និង២.ឈ្មោះ កាយ សា ភេទប្រុស អាយុ២០ឆ្នាំ ។ ចំណែកបក្ខពួកដែលពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត ។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print