ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី២៥កក្កដា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សូម​និយាយ​ថាទេចំពោះគ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ២៤នាក់ (ស្រី ១នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន(Ice)​ ស្មេីនិង​១០២,១៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៦អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២១,០៧ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៦៧ក្រាម។

*៣/ កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦៣,៤៧ក្រាម។

*៤ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៦,៨៧ក្រាម។

*៦ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០១ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម។

*២ / កំពង់ធំ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

*៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៦ក្រាម។

*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

*៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,២៨ក្រាម៕ដោយ៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print