គ្រោះធម្មជាតិខ្យល់កន្រ្តាក់បំផ្លាញផ្ទះពលរដ្ឋ ក្លោងទ្វារវត្ត និងបង្គោលភ្លើង នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានផ្ទះសម្បែងប្រពលរដ្ឋចំនួន៤ខ្នង ក្លោងទ្វារវត្ត និងបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ ដោយសារគ្រោះធម្មជាតិភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅស្រុកវាលវែង ។

ផ្ទះសម្បែង ក្លោងទ្វារវត្ត បង្គោលភ្លើង រងការខូចខាតដោយសារគ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីល្ងាចម្សិលមិញ ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅឃុំថ្មដា និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកវាលវែងបានឲ្យដឹងថា នៅភូមិកណ្តាល ឃុំថ្មដា ក្លោងទ្វារដែក(វត្តគីរីខណ្ឌសីមាវង្សាសែនជ័យថ្មដា)បានដួលរលំទាំងស្រុង ហើយនៅភូមិកណ្តាលដដែល បានរបើកដំបូលផ្ទះប្រក់(សង្ក័សី)របស់ប្រជាពលរដ្ឋ០១ខ្នង និងដួលរលំដើមឈើ សង្កត់ផ្ទះបាយរបស់ប្រជាពលរដ្ឋ០១ខ្នងទៀត។ ចំណែកនៅភូមិឯកភាព ឃុំថ្មដាដែរនោះ ក៍បានរបើកដំបូលផ្ទះប្រក់(ក្បឿង)ចំនួន០២ខ្នងទៀត ។

ប្រភពព័ត៌មានពីអាជ្ញាធរដដែលឲ្យដឹងទៀតថា ត្រង់ចំណុចព្រៃសហគមន៍ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯនេះវិញក៍មានដើមឈើ១ដើមធំ បានបាក់រលំសង្កត់បង្គោលភ្លើង១ដើមផងដែរ ។

...

ប្រភពបានបញ្ជាក់ទៀតថា បញ្ហាគ្រោះធម្មជាតិបានបង្កឲ្យរងការខូចខាតខាងលើ ពុំបង្កឲ្យមានរងរបួសដល់មនុស្សឬសត្វនោះទេ ៕ ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print