ឃាត់ជនសង្ស័យម្នាក់សម្លាប់ជនរងគ្រោះ ដោយសារខឹងស្តីបន្ទោសឲ្យពីរឿងលួចជីកទំពាំង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤ ដោយ មានការចង្អុលដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺនិងការសម្របសម្រូលពីលោកស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្តកំពង់ស្ពឺ នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យបានបន្ទាប់ពីធ្វើសកម្ម ភាពក្នុងរយៈពេល៦ថ្ងៃ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែក ត្នោត ស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។ សពជនរងគ្រោះឈ្មោះឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្មី) មុខរបរ ធ្វើជាប្រជាការពារ ។

តាមការបំភ្លឺពីឈ្មោះឈួន ហៅ ភេទស្រីអាយុ៦៦ ឆ្នាំ ជាប្រពន្ធសពបានប្រាប់ថា មុនពេលកើតវេលាម៉ោង១៤និង ៣០នាទី ជនរងគ្រោះ បានកាន់កាំបិត និងខ្សែគោ ដើរ ទៅផ្លាស់គោឲ្យស៊ីស្មៅ នៅវាលស្រែ មាត់ស្ទឹងក្រោយផ្ទះ រហួតដល់ម៉ោង១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ មានការសង្ស័យ ទូរស័ព្ទចូលមិនលើក បានឲ្យកូនដើររក ទើបប្រទះឃើញសាកសពនិងរាយការណ៍ប្រាប់សមត្ថកិច្ច ។

តាមការពិនិត្យរបស់នគរបាលការិយាបច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះមានស្លាកស្នាម,កំភូនដៃសង ខាង មានស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាតដៃឆ្វេង បែកចិញ្ចើមស្តាំ ស្នាមជាំលើជុំចិញ្ចើម ដាច់ស្លឹងត្រចៀកស្តាំមួយកំណាត់ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ (អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែកលលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង ។

បន្សល់នៅកន្លែងកើតហេតុ កាំបិតផ្កាក់ដងឫស្សី របូតផ្លែ (របស់ជនរងគ្រោះ) ។ នៅខាងលិចសាកសព មានឫស្សីវ១គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។

យោងតាមការស្រាវជ្រាវស៊ើបអង្គេតនិងការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ។

នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៧និង ៣០នាទី កម្លាំង ការិយានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យឈ្មោះសូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មុខរបរកសិករ ។

ជនសង្ស័យបានសារភាពថា ពិតជាបានយកចបជីកដែក វាយ និងយកផ្លែចប់បុកលើក្បាល ជនរងគ្រោះបណ្តាលឲស្លាប់ ។

...

ដោយមូលហេតុ ខឹងជនរងគ្រោះស្តីបន្ទោសឲ្យពីរឿងលួចជីកទំពាំង ។ រីឯចបជីកដែក បានបោះចោលក្នុងទឹកស្ទឹង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print