អ្នកនាំពាក្យក្រសួងការពារជាតិចិនបើកសន្និសីទសារព័ត៌មាន ដើម្បីប្រកាសព័ត៌មាននិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញបញ្ហាពាក់ព័ន្ធនឹងយោធានាពេលថ្មីៗនេះ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ក្រសួងការពារជាតិចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៥ ខែកក្កដា លោកវរសេនីយ៍ឯក Zhang Xiaogang អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិននិងជាអ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មាននិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញបញ្ហាពាក់ព័ន្ធនឹងយោធានានាពេលថ្មីៗនេះ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Zhang Xiaogang បានថ្លែងថា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិម៉ុងហ្គោលី កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនកងកម្លាំងទៅកាន់ម៉ុងហ្គោលីនៅចុងខែកក្កដានេះ ដើម្បីចូលរួមសមយុទ្ធរក្សាសន្តិភាពពហុជាតិ “Khan Exploration-2024” ។ ចាប់ពីចុងខែកក្កដាដល់ពាក់កណ្តាលខែសីហា កងទ័ពចិននឹងធ្វើសមយុទ្ធរួមឈ្មោះ “សន្តិភាព និងសាមគ្គីភាព-២០២៤” ជាមួយកងទ័ពតង់ហ្សានី និងម៉ូសំប៊ិក។
ចាប់ពីខែកក្កដាដល់ខែកញ្ញា សាកលវិទ្យាល័យវិស្វកម្មកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិននឹងបើកវគ្គបណ្តុះបណ្តាលស្តីពីការបោសសម្អាតមីនសម្រាប់ប្រទេសកម្ពុជា និងឡាវដោយឡែកពីគ្នា ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Zhang Xiaogang បានបន្តថា យោងតាមផែនការប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់កងទ័ពជើងទឹករុស្ស៊ី និងអេហ្ស៊ីប ចាប់ពីចុងខែកក្កដា ដល់ពាក់កណ្តាលខែសីហាឆ្នាំនេះ ក្បួននាវាឈ្មោះ Jiaozuo និង Honghu នៃកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន នឹងធ្វើដំណើរទៅកាន់កំពង់ផែST.PETERSBURG ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសកម្មភាពអបអរសាទរខួបលើកទី ៣២៨ នៃការបង្កើតកងទ័ពជើងទឹករុស្ស៊ី ព្រមទាំងបំពេញទស្សនកិច្ចនៅទីក្រុង Alexandria ប្រទេសអេហ្ស៊ីប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print