លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ខ្ញុំពិតជារំភើបចិត្តណាស់ ចំពោះបេះដូងមនុស្សធម៌របស់សប្បុរសជន បានបរិច្ចាគសម្ភារៈក្នុងយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ ”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហោះសារនៅលើបណ្កាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដែលមានអត្ថន័យថា នាងខ្ញុំពិតជារំភើប ទឹកចិត្តតស៊ូចូលរួមរបស់ពួកគាត់ទាំងពីរណាស់ ចំពោះបេះដូងសប្បុរសរបស់លោកអ៊ំទាំងពីរ លោកអ៊ំ ទាំង2នាក់ប្តីប្រពន្ធ គាត់ខំតស៊ូ ដឹកសំលៀកបំពាក់មកបរិច្ចាគ តាំងពីច្បារអំពៅមក ដោយសារគាត់អត់ដឹងថាមាននៅច្បារអំពៅទេ។ គាត់ឃើញយុទ្ធនានេះតាមសារពត៌មាន។

ទន្ទឹមនោះ លោកស្រី បានថ្លែងបញ្ជាក់ថា កាលពីម្សិលមិញអ៊ំស្រី ជិះម៉ូតូឌុប មករកទីតាំងសមាគមអោយឃើញសិន ទើបថ្ងៃនេះគាត់មកជាមួយប្តីគាត់។ ម៉ូតូចាស់ គាត់ជិះ 2នាក់ និងសម្ភារ: ជិះទៅមុខមិនចង់ទៅ ផង តែគាត់តស៊ូឱបដឹកមកសមាគម គាត់ថាគាត់សប្បាយចិត្តណាស់ មានកម្មវិធីបែបនេះ។ គាត់ជួយបានតិចតួច តែគាត់ស៉ំចូលរួមដែរ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print