ក្រសួង​បរិស្ថាន​៖​ កូនអណ្តើកហ្លួងដែលជិតផុតពូជចំនួន១០ក្បាលបានញាស់ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួងបរិស្ថាន​ នៅថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ កូនអណ្តើកហ្លួងដែលជាសត្វកម្របំផុតមួយប្រភេទត្រូវបានញាស់កូនមួយសំបុកដែលមានចំនួន១០ក្បាលនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។

បេីយោង​តាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​ បានឱ្យដឹងថា​ ការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។

គួរបញ្ជាក់ថាអណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។

...

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា” ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ពួកយើងជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា”៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print