ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ (លុយ គ្រឿងអលង្ការ) ចំនួន០៦ករណី

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួចទ្រព្យសម្បត្តិ (លុយ គ្រឿងអលង្ការ) ចំនួន០៦ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចតាមផ្លូវបុរីសែនមនោរម្យ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធសែនជ័យ។

ករណីទី១៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ធ្វើសកម្មភាពលួចយកនាឡិការដៃ ចំនួន០២គ្រឿង និងលុយដុល្លារ ចំនួន២០,០០០ដុល្លារ។

ករណីទី២៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៩៣ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចបាន ក្រវិលលោហៈ ពណ៌ស ដាំត្បូង ពណ៌ស ០១គូរ, អាវុធខ្លី០២ដើម។

ករណីទី៣៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លួចយកនាឡិការដៃខ្សែមាសដាំត្បូង ០១គ្រឿង , ចិញ្ចៀនចំនួន ០៣វង់ , ក្រវិល០១គូរ , កន្តោងខ្សែក ចំនួន០១បន្តោង និងលុយដុល្លាចំនួន ១៤,០០០ដុល្លា (បាត់បង់) ។

ករណីទី៤៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគ្មានលេខ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើសកម្មភាព លួចយកនាឡិការដៃ ០១គ្រឿង , កងដៃចំនួន ០១វង់ , កុំព្យូទ័រ ០២គ្រឿង។

ករណីទី៥៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលេខ៩៥ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ធ្វើសកម្មភាពលួចយកលុយដុល្លា ចំនួន១២,០០០ដុល្លា, ខ្សែកផ្លាទីនដាំត្បូង ចំនួន ០១ខ្សែ, ខ្សែដៃដាំពេជ្រ ចំនួន ០២ខ្សែ, ចិញ្ចៀនដាំពេជ្រ ចំនួន ០៥វង់ , កងដៃដាំពេជ្រ ចំនួន ០១កង , ក្រវិលដាំពេជ្រ ចំនួន ០២គូរ , បន្តោងដាំពេជ្រចំនួន ០១បន្តោង ខ្សែដៃផ្លាទីនចំនួន ០១ខ្សែ, ខ្សែដៃផ្លាទីនតូច ០១ខែ្ស។

ករណីទី៦៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២០៥ ផ្លូវ៦៧កា ភូមិក្បាលដំរីទី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ធ្វើសកម្មភាព លួចយកលុយចំនួន ៤២,០០០ដុល្លា, ខ្សែកមាសចំនួន ០១ខ្សែទម្ងន់៣តំម្លឹង,បន្តោងព្រះ ០១តំម្លឹង,នាឡិកាដែ០២គ្រឿងម៉ាក MONTBLAN និងម៉ាកBELLNGTON,កាតធានាគារអេស៊ីលីដានិងអេបីអេ,ក្រវិលពេជ្រ ០១គូរ, ខ្សែកបន្តោងពេជ្រ ០១ខ្សែ,ចិញ្ជៀនពេជ្រ ០១វង់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, និងកាតមន្រ្តីរាជការមួយចំនួនទៀត។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខW១៣៧ ផ្លូវ១៤០៦ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

២-ឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខW១៣៧ ផ្លូវ១៤០៦ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូត៖ នាឡិការដៃ០១គ្រឿង របស់ជនរងគ្រោះ , ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1HK-1378 និងអាវុធខ្លី ០១ដើម ម៉ាកNP ពណ៌ខ្មៅលាយទឹកដោះគោ គ្រាប់ចំនួន ០៥គ្រាប់ របស់ជនសង្ស័យ។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print