មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ០៥នាក់​ នៅស្រុកទ្រាំង​ ខេត្ត​តាកែវ​ ត្រូវ​បានឃាត់ខ្លួន​រួមនឹង​ថ្នាំ​ញៀន​ជិតមួយរយកញ្ចប់

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ០៥នាក់​ នៅស្រុកទ្រាំង​ ខេត្ត​តាកែវ​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង​ ចុះស្រាវជ្រាវបង្រ្កាប​ និងឃាត់ខ្លួន​រួមនឹង​ថ្នាំ​ញៀន​ជិតមួយរយកញ្ចប់​ ព្រមទាំង​រឹបអូស​ដាវកែច្នៃចំនួន០៣ដើមផងដែរ។

លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំកម្លាំងជំនាញនិងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជីខ្មា កាលពីថ្ងៃទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ ចុះបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅចំណុចរោងខាងក្រោយផ្ទះជនសង្ស័យឈ្មោះ មាស ចាន់ធូ ក្នុងភូមិថ្កូវ ឃុំជីខ្មាស្រុកទ្រាំង ខេត្តតាកែវ (០១ករណី-០១ទីតាំង) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ មានដូចខាងក្រោម​៖

*១-ឈ្មោះជីម វណ្ណា ហៅរ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៩២កញ្ចប់ ទូរស័ព្ច០១គ្រឿង ដាវចំនួន០៣ដើម (ជួញដូរនិងប្រើប្រាស់ )
*២-ឈ្មោះយិន វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាងទូរស័ព្ចច០១គ្រឿង(ដឹកជញ្ជូននិងប្រើប្រាស់)
*៣-ឈ្មោះមាស ចាន់ធូ ហៅអៀង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (ផ្ដល់ទីតាំងនិងប្រើប្រាស់)
*៤-ឈ្មោះអឿង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដកហូតបានវត្ថុតាងទូរស័ព្ច០១គ្រឿង (ដឹកជញ្ជូននិងប្រើប្រាស់ )
*៥-ឈ្មោះកេន សុខា ហៅង៉ុស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (មុខសញ្ញាដឹកជញ្ជូន) ។

...

បច្ចុប្បន្នកំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅថ្ងៃទី​២៧​ ខែកក្កដា​នេះ៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print