ឆមាសទី១​ ឆ្នាំ២០២៤នេះ! កម្ពុជារកចំណូលបានជាង២៤លានដុល្លារ​ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវ​ទេសចរអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍​ បានបង្ហាញថា​ ក្នុងឆមាសទី១​ ក្នុងឆ្នាំ២០២៤នេះ បណ្ណដែលបានលក់ឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាតំបន់រមណីយដ្ឋានអង្គរសរុប ៥២១ ៩៥០ សន្លឹក កើនឡើង ៣៥,៣% និងចំណូលសរុប ២៤ ៣៥៧ ៦៩៥ ដុល្លាអាមេរិកគត់ កើនឡើង ៣៦,២%។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា កម្ពុជា​ ក្នុងឆមាសទី១ នៅឆ្នាំ២០២៤នេះ​ បានទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,១៦ លាននាក់ កើនឡើង ២២,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩៤,៩% នៃឆ្នាំ២០១៩ និងទេសចរជាតិ : ៩,៦៩ លាននាក់ កើនឡើង ៦,៤%។

...

គួរជម្រាបជូនដែរថា​ ទីផ្សារទេសចរណ៍សំខាន់ទាំង១០របស់កម្ពុជា​ ក្នុងរយៈពេល៦ខែនេះរួមមាន៖ ថៃ ៩៥៥,២៥០ នាក់, វៀតណាម ៦៣៩,៥៤៩ នាក់, ចិន ៣៨៩,៣៦០ នាក់, ឡាវ ១៨៨,៧២៦ នាក់, សហរដ្ឋអាម៉េរិក ១១២,០៤៣ នាក់, កូរ៉េខាងត្បូង ១០១,៤៣៥ នាក់, ឥណ្ឌូណេស៊ី ៨១,៤៩០ នាក់, បារាំង ៦៥,៩៧៩ នាក់, អង់គ្លេស ៦១,៧៨៣ នាក់, និងជប៉ុន ៥៤,៨៤៩ នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print