ប្រទេសបារាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអបអរសាទរក្បួនដង្ហែប្រតិភូកីឡាកម្ពុជាក្នុង Paris Olympic Games 2024 នៅប្រទេសបារាំង។
ជាមួយគ្នានោះ សម្ដេចធិបតី ក៏សូមជូនពរកីឡាករ កីឡាការិនីយេីងទទួលបានជោគជ័យ។
សូមជម្រាបជូនថា អត្តពលិកកម្ពុជា ៣រូប លើ ២ប្រភេទកីឡា បានទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ 2024 Summer Olympics នៅទីក្រុងប៉ារីស ប្រទេសបារាំង។ អត្តពលិក ៣រូបរបស់កម្ពុជា ក្នុងនោះមានម្ចាស់មេដាយមាស កីឡាស៊ីហ្គេម នៅកម្ពុជា កីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែលទឹកមានកីឡាករ កីឡាការិនី ២រូប គឺកីឡាករ កូសុង ដឺ ឡាបរ៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣ ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។
ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិ ដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងរាល់ ៤ឆ្នាំម្តង ដែលនេះគឺការប្រកួតលើកទី៣៣ហើយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympicsលើកទី៣៣ គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងគ្រោងធ្វើពិធីបិទបញ្ចប់នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលគ្រោងដាក់កីឡាចំនួន៣២ប្រភេទកីឡា មាន ៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕ដោយ៖តារា