លោក Wang Yi ជួបសន្ទនាជាមួយលោក Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤  គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៧  ខែកក្កដា តាមម៉ោងក្នុងតំបន់   លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅទីក្រុងវៀងចន្ទន៍  ប្រទេសឡាវ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្ន ហើយបានយល់ព្រមបន្តរក្សាការប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់ និងអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់នៅក្នុងកិច្ចជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូឱ្យបានល្អថែមមួយកម្រិតទៀត។

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ លោក Wang Yi បានចង្អុលបង្ហាញថា ប្រទេសចិនមិនធ្វើអនុត្តរភាព ហើយជាប្រទេសធំដែលមានកំណត់ត្រាល្អបំផុតនៅក្នុងពិភពលោកលើបញ្ហាសន្តិភាពនិងសន្តិសុខ។ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបកស្សកុម្មុយនីស្តចិនអាណត្តិទី២០បានអនុម័តលើសេចក្តីសម្រេចចិត្តដ៏សំខាន់មួយ ស្តីពីធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់បន្ថែមទៀត និងជំរុញទំនើបកម្មបែបផែនចិន។ចិននឹងប្រកាន់ខ្ជាប់នូវគោលបំណងដើម ប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ចិនសង្ឃឹមថា សហរដ្ឋអាមេរិកអាចឈ្វេងយល់ពីបក្សកុម្មុយនីស្តចិនពីសេចក្តីសម្រេចចិត្តនេះ ដើម្បីឈ្វេងយល់ពីប្រទេសចិនពេលបច្ចុប្បន្ននិងពេលអនាគត។

លោក Wang Yi បានបន្តថា តំបន់តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន  ។ កម្លាំងចង់ឱ្យ ” តៃវ៉ាន់ឯករាជ្យ ” បង្កហេតុម្តង យើងនឹងវាយតបវិញម្តង បន្តបង្រួមលំហតូចរបស់ពួកអបគមន៍ដែលចង់ឱ្យ ” តៃវ៉ាន់ឯករាជ្យ “  និងធ្វើការខិតខំដើម្បីឆ្ពោះទៅរកគោលដៅនៃការបង្រួបបង្រួមដោយពេញលេញ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍នៅតំបន់ហ្គាហ្សា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងបញ្ហាមីយ៉ាន់ម៉ាជាដើមផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print