ខេត្តបាត់ដំបង ៖ ស្ត្រី ម្នាក់ មក ពី ខេត្ត បាត់ដំបង ដើម្បី មក ឆ្លងទន្លេ នៅ មន្ទីរពេទ្យ គន្ធ បុប្ផា មិន បាន ដូច បំណង នោះ ទេ ដោយសារ ផ្ទៃ ពោះ គ្រប់ ខែ ណាមួយទំនងរាន់ពេកមិនអាចចាំទៅដល់មន្ទីរពេទ្យទាន់ ក៏ត្រូវ បាន ឆ្លងទន្លេមុន ទៅ ដល់ គោលដៅ សម្រាលកូននៅ លើ ទូកស្មាច់ តែ ម្ដង លើផ្ទៃទឹកក្នុង សង្កាត់ ចុង ឃ្នៀស ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ។ ប៉ុន្តែ ជាសំណាងធំមួយ ព្រោះពេលរាន់ខ្លាំង បាន ទូរស័ព្ទមកនគរបាលប៉ុស្តិ៍ដើម្បីជាដំណឹង ។ ភ្លាមៗ ពេលទទួលបានព័ត៌មាននេះ នគរ បាល ប៉ុស្តិ៍ ដែល នៅ លើច្រាំង បានអន្តរាគមន៍យ៉ាងរហ័ស ទៅមណ្ឌលសុខភាពចុងឃ្នៀសដែលនៅជិត ក៏ បាន ក្រុម គ្រូពេទ្យ មណ្ឌល សុខភាព ចុង ឃ្នៀស ចុះទូកមក ជួយ សង្គ្រោះ ទាន់ ពេល ដោយ សុវត្ថិភាព ទាំង ម្តាយ និង កូន ។
ស្ត្រី ដែល ឆ្លងទន្លេ លើ ទូក ស្មាច់ នេះគឺ នៅ វេលា ម៉ោង៧ និង ១០ នាទី ព្រឹក ថ្ងៃ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ស្ថិត ក្នុងភូមិ សាស្ត្រ សង្កាត់ ចុង ឃ្នៀស ក្រុង សៀមរាប ។
បើ តាម ប្រភព ពី សមត្ថកិច្ច មូលដ្ឋាន បាន ប្រាប់ឱ្យ ដឹង នៅ យប់ ថ្ងៃ ទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ ថា ស្ត្រី ដែល ឆ្លងទន្លេ នៅ លើ ទូក ស្មាច់ នោះ មានឈ្មោះ ភោគ ស្រី ល័ ក្ខ អាយុ ១៩ ឆ្នាំ រស់នៅ ភូមិ ក្បាល តោ ល ឃុំ កោះ ជី វាំង ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង កើត បានកូន ប្រុស ដែល ជា កូន ដំបូង ។
បច្ចុប្បន្ន ស្ត្រី ដែល បាន ឆ្លងទន្លេ លើ ទូក ស្មាច់ នោះ បាន ត្រឡប់ ទៅ លំនៅ ឋាន របស់ គាត់ វិញ ហើយ ខណៈ ម្តាយ និង ទារក មាន សុខភាព ល្អ ទើប លោកគ្រូ អ្នកគ្រូ ពេទ្យ ឱ្យ ត្រឡប់ ទៅ វិញ ។
សូមបញ្ជាក់ថា ៖ យើងគ្រប់គ្នាពិតជាដឹងហើយថា ពាក្យថា(ម្ដាយ) គឺមានន័យធំធេងណាស់ ដែលកូនមិនអាចបំភ្លេចបាន ក្នុងរយៈពេលប្រាំបួនខែដប់ថ្ងៃ ដែលកូននៅក្នុងផ្ទៃម្ដាយមិនទាន់ឃើញ ពន្លឺព្រះអាទិត្យ គឺ(ម្ដាយ) បានបំពេញកាតព្វកិច្ចថែរក្សាសុខភាពកូនក្នុងផ្ទៃ រហូតដល់កូនឃើញពន្លឺ នាថ្ងៃដំបូងឮសូរសម្លេងស្រែកយំ ម្ដាយអរណាស់ អររហូត ដល់ភ្លេចថាខ្លួន កំពុងឈឺចុកចាប់ថ្ងៃដែលកូនឃើញពន្លឺព្រះអាទិត្យនេះ។ ដូច្នេះហើយ មានតែស្ត្រីទេដឹងថា ពាក្យថា(ម្ដាយ) មានទំហំធំធេងប៉ុណ្ណាសម្រាប់កូនៗ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅលើពិភពលោក៕
ដោយ ៖ សិលា