ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណី ប្លន់យកទ្រព្យសម្បត្តិពលរដ្ឋ និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក)ជាច្រេីនលេីក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធ ការប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់យកទ្រព្យសម្បត្តិ) និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក) ទៅលើជនរងគ្រោះចំនួន០៤នាក់ ក្នុង០៤កណីផ្សេងគ្នា ។

      ក្នុងប្រតិបត្តិការ នេះដែរ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងដោយមានការសម្របសម្រួលនីតីវិធីពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

    ក្រោយទទួលបានបទបញ្ចា នៅវេលាម៉ោង០៨និង៣០នាទី  ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកំលាំងនគរបាលខណ្ឌកំបូល ធ្វើការបង្ក្រាបមុខសញ្ញា ប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់យកទ្រព្យសម្បត្តិ) និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក) ទៅលើជនរងគ្រោះចំនួន០៤នាក់ ក្នុង០៤កណីផ្សេងគ្នា ។  

ករណីទី០១នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរស័ព្ទដៃម៉ាក Iphone X ពណ៌ខ្មៅ ចំនួន០១គ្រឿង និង លុយចំនួន៥០០០០រៀល (ប្រាំម៉ឺនរៀល) របស់ជនរងគ្រោះឈ្មោះ វ ស ភេទស្រី អាយុ២៩ឆ្នាំ ត្រង់ ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     ករណីទី០២នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាពចាប់ រំលោភ សេពសន្ថវៈ និងប្លន់យក ទូរស័ព្ទដៃម៉ាក Iphone 11 ចំនួន០១គ្រឿង , លុយខ្មែរចំនួន ៣៥០០០០រៀល (សាម សិបប្រាំម៉ឺនរៀល), ខ្សែកផ្លាកទីនទម្ងន់៥ជីចំនួន០១ខ្សែ, ខ្សែសាកថ្មទូរស័ព្ទ ០១ខែ្ស របស់ជនរងគ្រោះឈ្មោះ អ  ក ភេទស្រី អាយុ១៩ឆ្នាំ ត្រង់ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ 

      ករណីទី០៣នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង៣៥នាទី ជនសង្ស័យខាងលើ និង បក្ខពួក បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរស័ព្ទដៃម៉ាក Iphone 11 ProMax ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ស ច ភេទស្រី អាយុ២១ឆ្នាំ ត្រង់ចំណុចវាលស្រែ ភូមិ ពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

      ករណីទី០៤នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរសព្ទដៃ, ចិញ្ចៀន, ខ្សែក, នាឡិកាដៃ របស់ជនរងគ្រោះ ឈ្មោះ ឈ ច ស ហ ភេទស្រី អាយុ១៨ឆ្នាំ ត្រង់ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  ហើយនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ខាងលើ សមត្ថកចិ្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សិទ្ធ វណ្ណៈ (ហៅ Pro Van) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខផ្សារជម្ពូរវ័ន្ត ស្ថិតនៅភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ 

    លុះដល់វេលាម៉ោង១២និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ចូច រ័ត្ន (ហៅ Pro Rath) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកធ្វើការសាកសួរអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print