រដ្ឋបាលសង្កាត់គងនយ ៖ ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បាន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ឲ្យមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ខណៈទឹកស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ និងបានលិចចូលដល់ខ្នងផ្ទះរបស់ប្រជាជនហើយ។

រដ្ឋបាលសង្កាត់គងនយ បន្តថា ៖ 

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនេះ។

ដោយឡែក លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងចុះធ្វើការត្រួតពិនិត្យ និងជំរុញសកម្មភាពអនុវត្តគម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោករដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសបានចុះត្រួតពិនិត្យការងារ និងចាត់វិធានការពាក់ព័ន្ធទាំងឡាយសំដៅធានាដោះស្រាយលើបញ្ហាដែលបង្កឱ្យមានការជន់លិចនៅភូមិសាស្រ្តស្ទឹងព្រែកហូរ តំបន់ស្ទឹងតាខ្មៅ តំបន់ប្រព័ន្ធប្រឡាយលេខ៩៦ លេខ៩៤ លេខ៥៩ លេខ៩០ លេខ៧៨ តំបន់កណ្តាលស្ទឹង តំបន់សាក់សំពៅ តំបន់ព្រែកអន្លង់គង់ តំបន់ព្រែកតាំងហ៊ុន តំបន់ស្ទឹងទន្លេបាទីលើ តំបន់បឹងទន្លេបាទី តំបន់ទន្លេបាទីក្រោម តំបន់អូរអណ្តូង តំបន់បឹងជើងលោង តំបន់ប្រឡាយហនុមាន តំបន់ព្រែកតាគង់ តំបន់អូរអំបិល និងរហូតដល់តំបន់អង្គរបូរី។

សូមបញ្ជាក់ថា ៖ ការងារសំខាន់ៗនៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ 

ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។

ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ។

ទី៤)ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ។ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print