ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ បានសហការណ៍ជាមួយកម្លាំងប៉ុស្ដីរដ្នបាលសង្កាត់បឹងសាឡាងនៃអធិការដ្នាននគរបាលខណ្ឌទួលគោក​ កាលពីល្ងាចថៃ្ងទី២៨​ ខែកក្កដាម្សិលមិញ​ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ២៩Zផ្លូវលេខ៣៣៦ក្រុម២៨ភូមិ១០សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យ ១.ឈ្មោះ​ ស សៅ ហៅ ( សៅ ) ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខែ្មរមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ( ដេកតាមសំយ៉ាបផ្ទះប្រជាពលរដ្ន ) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក
ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន (០៨កញ្ចប់តូច )និងកាបូកពណ៍ខ្មៅចំនួន០១ ។

...

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print