ភ្នំពេញ ៖ គី សាវីន ជាបេក្ខភាពដ៏លេចធ្លោ ពោរពេញទៅដោយសមត្ថភាពស្មូត និងច្រៀងយ៉ាងពីរោះ ដែលមានប្រវត្តិតស៊ូកំសត់ ជាមួយនឹងឪពុកមុខរបរត្រឹមជាអ្នករត់ម៉ូតូឌុប ហើយបានចែកឋាន ចាកចោលយុវជនរូបនេះ ក្នុងកំឡុងឆ្នាំ ២០២២ ។
សូមជម្រាបជូនថា ៖ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីយុវជន គី សាវីន បេក្ខភាពប្រលងចម្រៀង ថ្នាក់លំដាប់ពិភពលោកដ៏ធំមួយ លោកមានសំឡេងពិរោះ ផ្អែមស្រទន់ បូករួមជាមួយនឹងកាយវិកា ដ៏មានបទពិសោធន៍ អ្វីដែលលេចធ្លោជាងនេះ គឺយុវជនដែលមានរូបសង្ហារ គី សាវីន មាននិស្ស័យ ខាងស្មូត និងចម្រៀង បុរាណ ទៅគ្រប់ទម្រង់ ធ្វើបានល្អ ឆក់អារម្មណ៍បេក្ខជន ចូលចិត្តសណ្ដាប់ ដោយមិនជិនចំណាយ បូករួមនិងការកោតសរសើរ សម្រាប់ទេពកោសល្យរបស់ គី សាវីន ឈានដល់ឆក់ ស្រូបយកបេះដូងគណៈកម្មាការយ៉ាងខ្លាំងថែមទៀត។
អ្នកខ្លះប្រាកដជាចង់ជ្រាបអំពីជីវិតពិតរបស់ គី សាវីន មិនខានឡើយ ! ខណៈយុវជនមានរូបសង្ហាម្នាក់នេះ ! តាមពិតទៅ «គី សាវីន » មានប្រវត្តិតស៊ូខ្លាំងក្នុងឆាកជីវិត ខណៈគ្រួសារគ្មានជីវភាពធូរធារដូចអ្នកដទៃ។ ប្រវត្តិតស៊ូដ៏ច្រើនរបស់ គី សាវីន មានការតស៊ូយូរមកហើយ ហ្នឹងមានសំឡេងដ៏ល្អ ! ផ្នែកចម្រៀងសិល្បៈ ពិសេសផ្នែកស្មូត បន្ទាប់ពីលោកចាប់អារម្មណ៍ នឹងមានអត្ថន័យ រាល់ការស្មូត ក៏បានសម្រេចចិត្តខ្ពស់ សុំការជ្រកកោនក្នុងវត្តអារាម នៅឯស្រុកកំណើត ស្រុកកំរៀង ខេត្តបាត់ដំបង ។ គី សាវីន បានតស៊ូ ក្នុងការរៀនសូត្រ ហាត់ច្រៀង ស្មូត បានយ៉ាងស្ទាត់ជំនាញ និងមានឱកាស ស្មូតតាមកម្មវិធីបុណ្យ ច្រៀងចម្រៀងតាមកម្មវិធីផ្សេងៗ ទទួលបានប្រាក់កម្រៃម្ដង ២មុឺនរៀល ដល់៣មុឺនរៀលខណ:មិនទាន់ល្បី រហូតឈានដល់កម្រៃ ៤ទៅ៥ម៉ឺនរៀល ជាប្រាក់ខ្ពស់ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ តាមរយៈសំឡេង ដ៏ពិរោះ បទចម្រៀងសម័យ ចម្រៀងបុរាណ ស្មូត បទមហោរី នេះជាដើម ។ ល។ លើសពីនេះ នៅទីបំផុត យុវជន គី សាវីន បាន ជាកូនកតញ្ញូ ដើរស្មូតដើម្បីបានប្រាក់យកមកជួយម្ដាយ ដែលជាស្ត្រីមេម៉ាយ ដែលខ្លួនមានវ័យជំទង់ ។
បន្ទាប់ពីទទួលបានកម្រៃ ៤ទៅម៉ឺនរៀលក្នុងមួយកម្មវិធី ពេលដែលលោកចេញស្មូតញឹកញាប់ ទទួលបានថវិកាជួយខ្លួនឯង តាំងពីរៀននៅថ្នាក់ទី១០ ។
បច្ចុប្បន្ន យុវជនវ័យ គី សាវីន ២៤ឆ្នាំរូបនេះ នៅតែជាអ្នកចម្រៀងប្រពៃណីផង និងជាអ្នកស្មូតផង ចំពោះចម្រៀងប្រពៃណីលោកនៅតែ ច្រៀងនៅក្នុងក្រុមរបស់អ្នកស្រី ខាត់សួស្ដី តាមរយៈទឹកដមរបស់លោក មានអ្នកចូលចិត្ត អាណិតស្រឡាញ់ ជាច្រើន ជាពិសេសការឱនលំទោន ភាពទន់ភ្លន់ ម៉ត់ចត់ រឹងមាំ នឹងមិនទន់ជ្រាយរបស់គាត់ ។
សូមបញ្ជាក់ថា៖ លោកស្មូត ក្រោយពីឪពុកបានចែកឋាន គឺជំរុញផ្លូវចិត្តលោកឲ្យទៅចេញទៅវត្តជាញឹកញាប់ និងក្លាយទៅជាកូនសេកលោក តែងឮសំឡេងស្មូតក្នុងវត្ត លោកព្យាយាមបត់ប៉ែនគំនិត ហាត់លត់ដំជីវិតខ្លួនឯង ទើបសុំព្រះសង្ឃស្មូតក្នុងវត្ត បានមួយបទ។ បន្ទាប់ពីមកពីវត្ត លោកក៏ក្លាយជាអ្នកស្មូតដ៏អាជីពដល់បច្ចុប្បន្ន ! ។
គី សាវីន បានលើកឡើងថា ៖ សូមបងប្អូនកុំភ័យខ្លាចចំពោះសម្លេងស្មូត ពីព្រោះវាបានផ្ដល់នូវអត្ថន័យ និងអត្ថរស ទៅតាមខ្លឹមសារផ្សេងៗ ក្រៅពីការស្មូត លោកក៏ជាអ្នកចម្រៀងនៅក្រុមតន្ត្រីរបស់អ្នកស្រី ខាត់ សួស្ដី ផងដែរ ។
សូមបញ្ជាក់ថា ៖ ថ្មីៗនេះ យុវជន គី សាវីន ទើបបញ្ចប់បរិញ្ញាបត្រ ឯកទេសចម្រៀងមហោរី ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំនេះលោកមានអាយុ ២៤ឆ្នាំ ហើយក៏ជាអ្នកកាន់សីល៍៥យ៉ាងខ្ជាប់ខ្ជួន ក្នុងនោះតាមបណ្ដាញទំនាក់ទំនងសង្គម facebook គេតែងតែឃើញ លោកដាក់ថាឧបាសិក គី សាវីន ចំណុចនេះតើលោកមានដណ្តើរជីវិតបែបណា ?
គី សាវីន កើតនៅភូមិ-អូរតាគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឆ្នាំ ២០០០ ។ ឪពុករបស់ខ្លួនបានទទួលអនិច្ចកម្មក្នុងកំឡុងឆ្នាំ ២០២២ ម្ដាយជាកសិករ យុវជនរូបនេះមានបងប្អូនចំនួន ៤នាក់ ខ្លួនគឺជាកូនពៅគេបង្អស់ ។ គេតែងតែនិយាយថា កូនពៅហាក់មាន ភាពស្រណុកស្រួលជាងគេ ចំណែក គី សាវីន ពិតជាទទួលការលំបាក រៀនតស៊ូក្នុងជីវិត ហែលឆ្លងកាត់ គ្រប់ឧបសគ្គ ដោយគ្រួសារក្រីក្រ កំព្រាឪពុកថែមទៀត។ ដូច្នេះត្រូវប្រឹងរកប្រាក់ដើម្បីសម្រាប់រៀនសូត្រខ្លួនឯង តាមរយៈការស្មូតជាជីវិតចម្បងរបស់រូបគេ។ ដោយឡែកចំពោះប្រវត្តិអប់រំ កាលពីអាយុ ៦ឆ្នាឱ កុមារា គី សាវីន បានចូលរៀននៅ សាលាបឋមសិក្សាសីលាមានជ័យ លុះចម្រើនវ័យ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី ១២ លោកក៏បានប្រឡងជាប់មធ្យមសិក្សាទុតិភូមិ ក្នុងឆ្នាំ២០២០ បន្ទាប់ពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ ដឹកនាំ តម្រូវឲ្យក្រសួងអប់រំយុវជននិងកីឡា ឱ្យសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានជាប់ដោយស្វ័យប្រវត្តិ ខណៈពេលនោះកម្ពុជាកំពុងស្ថិតក្នុងជំងឺ covid 19រាតត្បាតយ៉ាប់ខ្លាំង ។ ដោយមានការណែនាំពីលោកគ្រូអ្នកគ្រូ គួបផ្សំនឹងខ្លួនមានឧបនិស្ស័យពីកំណើត ក្រោយចប់វិទ្យាល័យ លោកបានមកចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកទេសចម្រៀងមហោរី ហ្នឹងត្រូវបានប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ មួយថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១ ។ ដោយឡែកចំពោះ ការងារសិល្បៈ គី សាវីន មាននិស្ស័យខាងស្មូតតាំងពីក្មេងវ័យ លុះថ្ងៃឪពុកចែកឋាន ជាថ្ងៃដែលលោកទទួលបាននូវភាពស្រណោះស្រណោច ខ្លាំងជាងគេ ហើយក៏ជាពេល ដែលលោកបានទៅវត្តធ្វើជាកូនសេកលោក ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនលោកអ្នកមុនគុណ ហើយលោកក៏បាន ឮសំឡេងស្មូតប្រចាំថ្ងៃ ក៏កើតជាកូនចិត្តស្រឡាញ់កើនឡើង ដល់ថ្នាក់ដាច់ចិត្តសុំលោកតាអាចារ្យវត្ត ដើម្បីស្មូត បានមួយបទ ពេលនោះមជ្ឈដ្ឋានទូទៅ ជុំវិញខ្លួន និងខ្លួនឯងកាន់តែ ដឹងច្បាស់ថាមានឧបនិស្ស័យ ខាងស្មូត ទើបសុំការអនុញ្ញាតស្នាក់នៅជាមួយព្រះសង្ឃដើម្បីរៀនស្មូតបន្ថែម រហូតដល់អាចក្លាយទៅជាប្រកបមុខរបរនេះបាន។ កត្តាមួយវិញទៀតដែលជំរុញឲ្យយុវជនគី សាវីន ធ្វើឲ្យចិត្តលោកចាប់យកផ្នែកនេះ ពីខ្លួនកំព្រា ហើយគ្រួសារកាន់តែលំបាក ម្ដាយខ្វះលុយឱ្យកូនទៅរៀន ទើបលោកសម្រេចចិត្តដើរស្មូតតាមកម្មវិធី ។
បេក្ខជន គី សាវីន អាចចាត់ទុកជាបេក្ខជនពហុជំនាញមួយរូប មុននឹងឡើងមកប្រឡង គាត់ជាអ្នកច្រៀងភ្លេងការ ស្មូត ព្រំ ជាពិសេសគាត់សូត្របទ បរាភវសូត្រ នារដូវភ្ជុំបិណ្ឌដែលតាមប៉ុស្តវិទ្យុគេតែងតែចាក់ពេលជិតភ្លឺ ពិរោះខ្លាំងណាស់ ។
លោកតែងបង្ហោះសុីអារម្មណ៍ថា ៖ ថ្ងៃសីលសូមថែរក្សាចិត្ដឲ្យស្អាតផ្អាកជេ ហាសហា ហើយដៃកាន់បាច់ផ្កាជាអ្នកកាន់សីល៍៥ ។
កាលពីរាត្រីថ្ងៃទីអាទិត្យ ម៉ោង ៨យប់ មានទស្សនិកជនជាច្រើនបានជួបបេក្ខជនថ្មីៗប្លែកៗជាបន្ត! ក្នុងនោះមានយុវជន គី សាវីន ក្នុងកម្មវិធីប្រឡងចម្រៀងពេញនិយមលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 5 វគ្គ Judge Audition សប្ដាហ៍ទី 2 ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី 28 កក្កដា 2024 នេះ ចាប់ពីម៉ោង 8យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងតាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបឌីជីថលទំនើប DTH UHD និងនៅលើផេកផ្លូវការផងដែរ! និយាយរួម មានទាំងមហោរី មានទាំងស្មូត្រ ស្ដាប់មួយហើយចង់ស្ដាប់មួយទៀត! គី សាវីន មិនត្រឹមតែមកប្រឡងចម្រៀងតែបញ្ហាញទាំងកញ្ចប់តែម្ដង! យុវជន គី សាវីន ច្រើនបទ «អនអើយស្រីអន» ពិរោះខ្លាំង ស្រទន់ផ្អែម ឆក់បេះដូងគណៈកម្មការទាំងព្រម សំលេងនេះហើយដែលពិបាករក ទាំងច្រៀង ទាំងស្មូត និងទម្រង់មហោរី បានទាំងអស់ រហូតដល់គណៈកម្មការសំណូមពរ ឱ្យច្រៀងបទបុរាណ ៤បទ ស្តាប់ហើយ ស្លុងក្នុងអារម្មណ៍ បំផុត ក្នុងកម្មវិធីប្រឡង បេក្ខភាពរូបនេះបាននិយាយថា ៖ «មកបន្តក្ដីស្រមៃ🥰🙏សូមបងប្អូនជឿទុកចិត្ដចុះ🥰» !!! ៕