ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតបានដាក់ពាក្យចូលរួមជាសមាជិក BRICS

ចែករំលែក៖

បន្ទាប់ពីប្រទេសថៃ ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ក៏បានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយ BRICS ។ កាលពីថ្ងៃទី 28 ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន BERNAMA បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថា ប្រទេសនេះបានផ្ញើពាក្យសុំចូលរួមជាមួយក្រុមសេដ្ឋកិច្ចទើបនឹងរីកចំរើន (BRICS) ទៅកាន់ប្រទេសរុស្ស៊ី ដែលជាប្រទេសដែលកំពុងកាន់តំណែងជាប្រធាន BRICS ។

លោក Anwar Ibrahim បានប្រកាសថា “ម៉ាឡេស៊ីបានដាក់ពាក្យសុំចូលរួមជាមួយអង្គការ [BRICS] ទៅកាន់ប្រទេសរុស្ស៊ី ដែលជាប្រទេសកាន់តំណែងជាប្រធាន BRICS បន្ថែមពីលើការបង្ហាញពីការបើកចំហរក្នុងការចូលរួមជាសមាជិករដ្ឋ ឬដៃគូយុទ្ធសាស្ត្រ” ។
មុននោះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Anwar Ibrahim ក៏បានទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។ តាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កិច្ចពិភាក្សាបានផ្តោតលើការស្នើសុំរបស់ម៉ាឡេស៊ីក្នុងការចូលរួមជាមួយ BRICS។
លោក Lavrov បានសន្យាថាក្នុងនាមជាប្រធាន BRICS រុស្ស៊ីនឹងជួយម៉ាឡេស៊ីលើកកម្ពស់ចំណាប់អារម្មណ៍របស់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងភាពជាដៃគូជាមួយ BRICS ។
កាលពីថ្ងៃទី 20 ខែមិថុនា ក្រសួងការបរទេសថៃបាននិយាយថា ប្រទេសថៃបានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយ BRICS នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការនេះកាលពីមួយសប្តាហ៍មុន។
ថៃសង្ឃឹមថានឹងក្លាយជាសមាជិក BRICS នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការនៅខែតុលាខាងមុខនៅរុស្ស៊ី៕

...

រូបថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print