យប់អត់ដេកជិះម៉ូតូអុកឡុកពេញផ្លូវត្រូវនគរបាលក្របួចជាប់៦នាក់

ចែករំលែក៖

កណ្ដាល៖ ក្រុមក្មេងទំនើង៦នាក់ ជិះមូតូអុកឡុកពេញតាមដងផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យយប់រំលងអធ្រាត ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលក្របួចជាប់យកមកអធិការដ្ឋាន ដើម្បីធ្វើការអប់រំណែនាំ និងហៅឪពុកម្ដាយធ្វើការធានាយកទៅអប់រំនៅផ្ទះបន្ថែមទៀតផងដែរ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០១និង៥០នាទី នៅចំណុចតាមដងផ្លូវលេខជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្រុមក្មេងទំនើងមាន០៦នាក់ ១-ឈ្មោះ ទូច សំអាត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងខ្យង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ២-ឈ្មោះ ហ៊ុយ គីមឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងខ្យង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកណ្ដាល (ឃាត់ខ្លួន)។៣-ឈ្មោះ ទុយ សុខខា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងខ្យង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកណ្ដាល (ឃាត់ខ្លួន)។៤-ឈ្មោះ អូន រ៉ាវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំរើន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកណ្ដាល (ឃាត់ខ្លួន)។៥-ឈ្មោះ ឃីម ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកណ្ដាល (ឃាត់ខ្លួន)។៦-ឈ្មោះ ឆែ ជំនោ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងថ្លុង ឃុំពិរីមានជ័យ ស្រុកបសេដ្ឋ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖  ១-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-6361 ។២-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ឆ្នាំផលិត២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-6974 ។៣-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ឆ្នាំផលិត២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y-3289 ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print