លោកស្នងការនគរបាលរាជធានីភ្នំពេញ សូមជំរាបជូនព័ត៌មានដល់អាណាព្យាបាលនិងសិស្សានុសិស្សនិងប្អូនៗយុវជនទាំងអស់ឈប់ជិះបង្ហោះទៀត !

ចែករំលែក៖

ភ្នំពេញ ៖ សូមជំរាបជូនព័ត៌មានដល់អាណាព្យាបាលនិងសិស្សានុសិស្សនិងប្អូនៗយុវជនទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅអ្នកមានម៉ូតូជិះសូមឈប់ជិះបង្ហោះទៀតមិនត្រឹមតែសមត្ថកិច្ចចាប់ដោះកង់មុខទុកទេគឺ(ដកហូតមធ្យោបាយរក្សាទុកនៅកន្លែងសមត្ថកិច្ចរយះពេល៣ខែ)។ នេះជាការលើកឡើង ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង នគរបាលជាតិ និងជាការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

  លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង នគរបាលជាតិ និងជាការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ៖ ម្យ៉ាងទៀតអ្នកមានរថយន្តនិងម៉ូតូ សូមកំបង្ករបំពងសម្លេងដែលរំខានដល់ការរស់នៅរបសប្រជពលរដ្ឋ២៤/២៤ម៉ោងគ្រប់ទីកន្លែង(គឺបំពាក់កែឆ្នៃខុសពីភាពដើម)។

     លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង នគរបាលជាតិ និងជាការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកថា ៖ យើងខ្ញុំសង្ឃឹមថា អស់លោកលោកស្រីនិងយុវជនសិស្សានុសិស្សនិងប្អូនៗនិងចូលរួមជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពក្នុងសង្គមជាតិយើង 🙏🙏🙏🇰🇭🇰🇭🇰🇭៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print