លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៩ កក្កដា ចំនួន ២៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ រួមមាន ៖

+ជួញដូរ ៨ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៦នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ២៥នាក់(ស្រី ៦នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៧០,៤០ក្រាម។

-កេតាមីន(Ke)= ១៦,២៦ក្រាម។

-អុិចស្តាសុី(mdma)= ៦៦,០១ក្រាម។

-កញ្ឆា = ៤,១០ក្រាម។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១០អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៤៤,៤៩ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៩ក្រាម។

៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៩នាក់ ចាប់យកIce  ៣,២៩ក្រាម, Ke ៦,៦៦ក្រាម និងMDMA ៦៦,០១ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧០ក្រាម។

៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៧,៤០ក្រាម។

៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៤៣ក្រាម។

៧ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ៣នាក់។

៩ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ស្រី ២នាក់ ចាប់យកIce ១១,៣៦ក្រាម, Ke ០,៥១ក្រាម និងកញ្ឆា ៤,១០ក្រាម។

១០ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤,៥៤ក្រាម។

PM : ២អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤០ក្រាម។

២ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦៤,២០ក្រាម និងKe ៩,០៩ក្រាម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print