ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវបង្កភាពអណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ និងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។
ជាក់ស្តែងកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៤:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ករណីក្មេងទំនើងបង្ហោះម៉ូតូចំនួន០២ករណី ៖
-ករណីទី១ : នៅសង្កាត់ អូរបែកក្អម ស្ថិតនៅចំណុចផ្លូវឌួង ងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០៩នាក់ និងម៉ូតូ៣គ្រឿង ។
-ករណីទី២ : នៅសង្កាត់ឃ្មួញ លើផ្លូវប៉េតុង ស្ថិត នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០១នាក់ និងម៉ូតូ០១គ្រឿង ។
យោងតាមការសាកសួររបស់សមត្ថកិច្ច ពួកគេបានសារភាពថា ពួកខ្លួនពិតជាបានបង្ហោះម៉ូតូពិតប្រាកដមែន។ សមត្ថកិច្ចកំពុងធ្វើកិច្ចសន្យានិងកំណត់ហេតុដកហូតម៉ូតូរក្សាទុកនៅអធិការខណ្ឌសែនសុខចំនួន៣ខែ៕ជ្រោយពេជ្រ