រដ្ឋបាលខណ្ឌដង្កោ រួមជាមួយរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្ដាលស្ទឹង បេីកកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មេីស ផ្សេងៗ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោ នៃរាជធានីភ្នំពេញ រួមជាមួយរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ បានបេីកកិច្ចប្រជុំពង្រឹងកិច្ចសហការប្រតិបត្តិការ លេីការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: និងពង្រឹងការងារបង្ក្រាបបទល្មេីស ផ្សេងៗ ក្រោមការដឹកនាំរបស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយលោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ និងលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ។

ក្នុងប្រជុំនេះ ក៏បន្ទាប់ពីទទួលបានសារពិសេសពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មួយថា ( កន្លងទៅខ្ញុំបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។
ជាការឆ្លើយតប ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។ )
ឆ្លេីយតបនិងអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងកិច្ចប្រជុំខាងលេី លោកស្រីអភិបាលខណ្ឌដង្កោ និងលោកអភិបាលស្រុកកណ្តាលស្ទឹងនិងលោកអភិបាលក្រុងតាខ្មៅ បានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំង៣ និងបង្ក្រាបរាល់មុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុម មុខ សញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងបី ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការឯកភាពទាំងបី បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ហើយបើអាចធ្វើទៅបាន រួមគ្នាបង្កើត ប៉ុស្តិ៍ មួយសម្រាប់កម្លាំងគណៈបញ្ជាការទាំង៣ ប្រចាំការដើម្បីការពារ មុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំនិងសង្កាត់ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print