សមត្ថកិច្ចកងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ

បញ្ជូន ជនសង្ស័យប្រុសស្រី៣នាក់ទៅតុលាការពាក់ពន្ធ័ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤បានឱ្យដឹងថា
ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២២ និង៣៥នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខផ្ទះសំណាក់សុភមង្គល ស្ថិតនៅភូមបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

...

ប្រភពបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងវត្ថុតាងដកហូតរួមមាន៖
-ក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់ មានទម្ងន់៣២,០០ក្រាម(មេតំហ្វេតាមីន)
-ម្សៅម៉ត់ពណ៌ស ចំនួន ០៣កញ្ចប់មានទម្ងន់៥៤,៩០ក្រាម(អិចស្រ្តាស៊ី )
-ម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបសត្វសេះ ចំនួន ១៥កញ្ចប់ មានទម្ងន់៥៤,៩០ក្រាម(អិចស្រ្តាស៊ី)
-អាវុធខ្លី ចំនួន ០១ដើម
-គ្រាប់អាវុធខ្លី ចំនួន ៥០គ្រាប់
-ទូរស័ព្ទដៃ ចំនួន ០៤ គ្រឿង
-លិខិតឆ្លងដែន ចំនួន ០១ ក្បាល
-ម៉ូតូ ចំនួន ០១គ្រឿង
-រថយន្ត ចំនួន ០១គ្រឿង
-អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន0៤សន្លឹក
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
-សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print