ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនក្មេងស្ទាវចំនួន០២នាក់ ពាក់ព័ន្ធករណីកែឆ្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ យកមកអប់រំណែនាំ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្មេងស្ទាវកែឆ្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈចំនួន០២ករណី មានដូចខាងក្រោម៖
*ករណីទី១៖ នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែឆ្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ ០១គ្រឿង។
*ករណីទី២៖ នៅលើផ្លូវបេតុងបុរីមហាសែនសុខ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែឆ្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ០ ១គ្រឿង។
បច្ចុប្បន្នម៉ូតូទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកអ្នកបេីកបរម៉ូតូ កម្លាំងជំនាញបានកោះហៅអាណាព្យាបាលមកធ្វេីលិខិតធានា និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖តារា