រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ទទួលជួបគណៈប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដើម្បីពិភាក្សាការងារលើការជួយកៀគរថវិកាដើម្បីចូលរួមអភិរក្សសត្វដំរី

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានទទួលជួបគណៈប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ដឹកនាំដោយលោកស្រី ក្លេ ខៃ ចិន្តា នាយិកាសមាគមដើម្បីពិភាក្សាការងារលើការជួយកៀគរថវិកាដើម្បីចូលរួមអភិរក្សសត្វដំរី។

នាឱកាសនោះ​ លោករដ្ឋមន្ត្រី​ បានថ្លែងថា​ លោកនឹងចូលរួមផ្សព្វផ្សាយពីសកម្មភាពនៃសមាគមនេះ និងតួនាទីរបស់សត្វដំរីក្នុងបរិស្ថានធម្មជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី​ បានចូលរួមជាគំនិតយោបល់មួយចំនួនដើម្បីធានាបាននូវនិរន្តរភាពសម្រាប់ការងារអភិរក្សដំរីរបស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) និងក៏ដូចជាចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

...

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ លោកនិងក្រុមគ្រួសារនឹងចូលរួមក្នុងមានជាសមាជិកនៃមូលនិធិដើម្បីចូលរួមគាំទ្រ និងសង្ឃឹមថាបងប្អូនផ្សេងទៀតនឹងចូលរួមជាមួយយើងខ្ញុំតាមរយៈការចូលជាសមាជិក និងការចូលរួមបរិច្ចាកថវិកាសម្រាប់ការគាំទ្រសកម្មភាពអភិរក្សដំរី។ សម្រាប់នីតិវិធីដើម្បីក្លាយជាសមាជិកនិងការចូលរួមវិភាគទាននឹងរៀបចំនៅពេលខាងក្នុង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print