សម្តេចម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខសេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែក ជីកហ្វូណនតេជោ នាព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមដល់វត្ថុសក្តិសិទ្ធិក្នុក្នុងលោកជួយតាមបីបាខ់ថែរក្សាដល់ក្រុមវិស្វករ ក្រុមជាង និងប្រតិបត្តិករដទៃទៀតឲ្យមានសុខ ភាពល្អ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកឲ្យដំណើរមការនៃការកសាងព្រែកជីប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ដំណើរការទៅដោយរលូន និងសម្រេចតាមផែនការដែលបានកំណត់ ។

តាមរយ: ព្រែកជីកហ្វូណនតេជោ នេះដែរ ប្រជាពលរដ្ឋគ្រប់រូប បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ ការ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយគម្រោងនេះនឹង ត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

...

សូមបញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោងព្រែក ជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លង កាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print