ភ្នំពេញ៖ បច្ចុប្បន្ននេះកំពុងផ្ទុះរឿងរ៉ាវស្នេហាដ៏ឈឺចាប់មួយនៅលើបណ្ដាញសង្គមTikTok ខណៈតារាសម្ដែងរូបស្រស់ម្នាក់ គឺលោក មាស វឌ្ឍនៈសម្បត្តិ ហៅប៊ឺរី ត្រូវបានមិត្តស្រីរបស់ខ្លួនគឺកញ្ញា Ju Dii បានបង្ហោះវីដេអូឃ្លីបអំពីរឿងរ៉ាវដ៏ឈឺចាប់ខ្លាំងបំផុត នៅពេលដែលដឹងថា មិត្តប្រុសនាង(ប៊ឺរី) លួចបង្កើតភ្លើងស្នេហ៍ជាមួយអ្នកថ្មី ដែលមិត្តស្រីថ្មីនោះ គឺជាអ្នកមានលុយ និងទ្រព្យសម្បត្តិជាច្រើនទៀត។
ជាក់ស្ដែងបើយោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គម TikTok របស់នារីម្នាក់ ឈ្មោះ Ju Dii ដែលគេស្គាល់ថាជាមិត្តស្រីរបស់លោក មាស វឌ្ឍនៈសម្បត្តិ ហៅប៊ឺរី ដែលជាតារាសម្ដែងរូបស្រស់សង្ហារ បានបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គម TikTok ដោយបង្ហាញពីភាពឈឺខ្លោចផ្សាយ៉ាងខ្លាំងបំផុត នៅពេលដែលមានអ្នកទី៣ ចូលមកជ្រៀតជ្រែកក្នុងបេះដូងរបស់ពួកគេទាំងពីរកំពុងស្រឡាញ់គ្នាសុខៗ។
យោងតាមការសរសេរសារឆ្លើយឆ្លងគ្នារវាងកញ្ញា Ju Dii និងលោក ប៊ីរី បានឱ្យដឹងថា៖ Ju Dii បងនិយាយពាក្យនិងដេីម្បីឱ្យខ្ញុំស្ងប់ចិត្ត តែចំពោះខ្ញុំពេលនេះ អារម្មណ៍ដូចខ្មោចងាប់៧ថ្ងៃ មិនព្រមទៅចាប់ជាតិ ស្ទើស្លាប់ បងយាយចេះតែបានហើយ តែខ្ញុំនេះស្ទើឆ្កួតចិត្ត ធ្វើអីក៏លែងកើតដែរ 1ឆ្នាំមកនេះ មានតែយើងពីអ្នកទេដែរ យល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងា នឹង លុយចុងក្រោយបងថា៖ បងគ្មានជម្រើសទេ ..:)។
ដោយឡែកតាមរយៈសារឆ្លេីយឆ្លងគ្នារបស់ តារាសម្តែង ប៊ឺរី បានសរសេរតបទៅមិត្តស្រីខ្លួន(Ju Dii)ថា៖ អូនកុំចឹងមើល អូនស្តាប់បងម្តងទៀត បងលូវមិនប្រាកដថាទាក់ទងគ្នាជាមួយគាត់ទេ លូវនៅជាBAរបស់គាត់ធ្វើការអោយគាត់ ក៏មិនមានអីលើសលួសជាមួយគាត់ដែរ ចឹងបងនៅដើម្បីធ្វើការរកលុយសិន រឿងផ្សេង គិតពេលក្រោយ សូម្បីមកថៃនេះក៏គេងផ្សេងៗគ្នាទាំងអស់ គ្មានពាក់ពន្ធ័អីទេ ចឹងអូនកុំគិតច្រើន បងបាននិយាយហើយ បងសុំពេលធ្វើការដើម្បីរកលុយសិន មួយរយៈនេះបងរវល់ច្រើន។
គួរជម្រាបជូនថា ជុំវិញបញ្ហានេះដែរ អង្គភាពយេីងក៏មិនដឹងថា រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរនេះ បានរកាំរកូសនឹងគ្នាដោយសាររឿងអ្វីនោះទេ ប៉ុន្តែប្រសិនបើអ្នកទាំងពីរចង់មានអ្វីបកស្រាយបំភ្លឺ អង្គភាពយេីងខ្ញុំរង់ចាំជានិច្ច៕ដោយ៖តារា