យើងរួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជូនដល់សាធារណជន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមរតកសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ត្រូវចង ចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់ កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងអនុវត្ត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ សារាចរលេខ ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ។

ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ដែលមានតម្លៃជាប្រវត្តិសាស្ត្រខាងលើ ខ្ញុំសូម ស្នើសុំ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងម្ចាស់ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការផ្សព្វផ្សាយឱ្យបានផុលផុសអំពីអត្ថប្រយោជន៍ និងទស្សនីយភាព នានាពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោរនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចាត់ចែង អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមការគួរ។

សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានពីខ្ញុំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print