បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់និងវត្ថុតាងថ្នាំញៀនជិត២ពាន់គ្រាប់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជនជាតិថៃម្នាក់ឆ្លងដែនមកចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែតត្រូវកម្លាំងនគរបាលចាប់បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថាៈ ជនសង្ស័យជាជនជាតិថៃមានឈ្មោះ ស៊ូ រ៉ាសាក់ ភេទប្រុស អាយុ26ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថាៈនៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនប្រភេទគ្រាប់WYពណ៌ក្បឿង និងពណ៌បៃតងចំនួន1991គ្រាប់ និងសម្ភារៈមួយចំនួនទៀតកាលពីថ្ងៃទី30 ខែកក្តដា ឆ្នាំ2024 នៅចំណុចការាសសាំងPPTស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់និងគ្រឿងញៀនជិត2ពាន់គ្រាប់ត្រូវបាននាំយកមកសាកសួរ។ តាមចម្លើយសារភាពជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print