លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- អ្នកនយោបាយណាក៏ឃ្លានអំណាចដូចៗគ្នា = គ្រាន់តែការចង់បានអំណាចត្រូវធ្វើតាមរយៈការបោះឆ្នោតសម្តែងពីឆន្ទៈប្រជាជន?
២- បើចាញ់ឆ្នោតហើយនៅតែចង់ប្រើមធ្យោបាយទុច្ចរិតដណ្តើមអំណាច = គេហៅថាឃ្លានអំណាចដោយរំលោភឆន្ទៈប្រជាជន។
៣- ការចង់បានអំណាចតាមឆន្ទៈប្រជាជន = មិនហៅថាជាការឃ្លានអំណាចទេ។
៤- លោក មុនតាប៌ន គួរមើលពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅថៃវាប្រសើជាងមកមើលនៅកម្ពុជា?
៥- ការដោតទង់ជាតិបរទេសនៅកន្លែងណាមួយគឺនៅពេលមានគណប្រតិភូបរទេសនោះមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសយើង = ហើយការដោតទង់ជាតិបរទេសនោះគ្រាន់តែដោតមួយរយៈពេលខ្លីនៅពេលវត្តមានគណប្រតិភូប៉ុណ្ណោះ ក្រោយពេលគេត្រឡប់ទៅវិញទង់ជាតិគេនោះក៏ត្រូវដកចេញវិញដែរ? នៅពេលគណប្រតិភូខ្មែរយើងទៅគេវិញក៏គេដោតទង់ជាតិខ្មែរយើងដូចគ្នាដែរ។
៦- មិនមែនប្រជាជនខ្មែរទេដែលឆ្ងល់ = គឺអាអ្នកនិយាយនឹងទេដែលមានគំនិតចង្អៀតចង្អល់នោះ?
៧- សាសនាទាំងអស់នៅលើពិភពលោកសុទ្ធតែមានគោលបំណងល្អឲ្យមនុស្សគោរពប្រតិបត្តិដើម្បីសេចក្តីសុខចម្រើនក្នុងសង្គម = តែការមានបដិវាទកម្មជាមួយគ្នាមកពីកត្តាមនុស្សដែលមានការគិតខុសគ្នានិងរើសអើងគ្នា?
៨- ការមានជំនឿលើសាសនាណាមួយគឺជាសិទ្ធិបុគ្គលម្នាក់ៗ = អ្នកដទៃមិនមានសិទ្ធិរារាំងប្ញជំទាស់គេដទៃបានទេ?
៩- កែម ឡី នៅតែត្រូវពួកប្រតិកិរិយាយកមកកេងចំណេញខាងនយោបាយ = ការកាប់ព្រៃឈើហើយដាំដើមឈើស៊ីផ្លែលើដីដដែលឡើងវិញ មានគម្របព្រៃឈើដដែល មានគម្របបៃតងដដែល?
១០- ប្រទេសកម្ពុជាត្រូវការកសាងឡើងវិញបន្ទាប់ពីបញ្ចប់សង្គ្រាម = ដើម្បីកសាងឡើងវិញត្រូវទាក់ទាញវិនិយោគក្នុងស្រុកនិងពីបរទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print