សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន ៦នាក់

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខៈ ១១៨៨ ចុះថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៤ ពាក់ ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលបង្កដោយក្រុមក្មេងទំនើងមួយក្រុមមានគ្នា០៦នាក់ បានអង្គុយប្រមូលផ្តុំគ្នានៅវេលាម៉ោង១២និង៣០នាទីយប់ សមត្ថកិច្ចមានការសង្ស័យក៏ហៅមកសួរ នាំ និងឆែកឆេរ ឃើញមានកាំបិតកែច្នៃចំនួន០១ដើម ដែលប្រព្រឹត្តនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយក្រុមក្មេងទំនើងទាំងនោះមានឈ្មោះ ហួត ចាន់នរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ,ឈ្មោះ ស៊ិន ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ,ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៧ឆ្នាំ,ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ ២២ឆ្នាំ,ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ សល់ សាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ។

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង ០៦នាក់ តាមនីតិវិធីច្បាប់រួចមក តំណាង អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង ០៦នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១១៨៤ អយ.ង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិ មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print