លោកអូស្មាន ហាស្សាន់ ដឹកនាំគណៈដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិការសេដ្ឋកិច្ច អ៊ិស្លាមពិភពលោក WIEFលើកទី១២ នៅប្រទេសឥណ្ឌូនេសុី

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំគណៈប្រតិភូកម្ពុជា ១១រូប ទៅចូលរួមវេទិកាសេដ្ឋកិច្ចអ៊ិស្លាមពិភពលោក WIEF លើកទី១២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេសីុ  នាព្រឹកថ្ងៃទី ០១ សីហា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

...

លោក អូស្មាន ហាស្សាន់   បានបញ្ជាក់ថា៖   ថ្ងៃនេះ គណៈប្រតិភូកម្ពុជា ១១រូប ទៅចូលរួមវេទិកាសេដ្ឋកិច្ចអ៊ិស្លាមពិភពលោក WIEF លើកទី១២ នៅ ទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេសីុ ដែលគេ និងចាប់ផ្ដើម ពីថ្ងៃទី ២-៤ ខែ សីហារ ២០១៦ ដោយអញ្ជើញចូលរួមជាង ២,៥០០ នាក់ មកពីជាង ១០០ ប្រទេស ក្នុងនេះជាប្រធានា ធិបតី នាយករដ្ឋមន្ត្រី ឧបនាយក រដ្ឋមន្ត្រីប្រមាណជាង ២០ ប្រទេស ក្រោមប្រធានបទ  ការធ្វើវិមជ្ឈការកំណើន និងការបង្កើនសក្តានុផលធុរកិច្ចអនាគត  ។

វេទិការ សេដ្ឋអ៊ិស្លាម ពិភពលោក WIEF ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលម៉ាឡេសីុនៅថ្ងៃទី ១៥ តុលា ឆ្នាំ ២០០៣ ដោយផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ វិស័យធនាគារឥស្លាម វិស័យហិរញ្ញវត្ថុ វិស័យវិនិយោគ វិស័យសេដ្ឋកិច្ចបែបទំនើប វិស័យសិក្សាធិការ វិស័យបច្ចេកវិទ្យា វិស័យទេសចរណ៍ វិស័យអាហារហាឡាល់ វិស័យថាមពលជំនួសដោយទឹក វិស័យសុខភាពជាដើម។ល។

សូមបញ្ជាក់ថា ៖ វេទិកាលើកទី១១ ឆ្នាំ ២០១៥ WIEF បានធ្វើនៅទីក្រុងកូឡាលំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ៣-៥ ខែ វិច្ឆិកា ២០១៥ ដែលមានប្រធានាធិបតី នាយករដ្ឋមន្ត្រីជាង ៣០ ប្រទេសអញ្ជើញចូលរួម  ក្នុងនោះ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញចូលរួម ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផងដែរ។

ដោយសារប្រទេសកម្ពុជា មានការរីកចម្រើន ផ្នែកសេដ្ឋកិច្ច ផងដែរនោះ វេទិកាតុមូលនេះ ក៏ត្រូវបាន WIEF ប្រារព្ឋធ្វើឡើងនៅ សណ្ឋាគារ  Intercontinental  រាជធានីភ្នំពេញ  កាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅ ក្រោមអធិបតី ភាព លោកស្រី  ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ឋសភា- រដ្ឋសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ៕

image2

image3

image4

image5

image6

image7

image8

image9

image10

image11

image12

image13

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print