ក្រុមចោរ៦នាក់ប្រដាប់ដោយកំាភ្លើងខ្លី២ដើមចូលប្លន់ផ្ទះអ្នកវេរលុយវីងយកលុយបានជាង១ម៉ឺនដុល្លារនៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រដាប់អាវុធចំនួន៦នាក់ដែលអាវុធ២ដើមបានសម្រុកចូលទៅប្លន់ផ្ទះរបស់ប្រជាពលរដ្ឋអ្នកវេលុយម្នាក់នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលធ្វើសកម្មភាពប្លន់នេះបានធ្វើឲ្យម្ចាស់ផ្ទះរងរបួសបែកក្បាល ដោយសារដណ្តើមគ្នារវាងក្រុមចោរ និងម្ចាស់ផ្ទះ ។ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ។

...

លោកឌួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា ម្ចាស់ផ្ទះវេលុយ វីង មានឈ្មោះ ប៉ោ យ៉េត ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវក្រុមប្រដាប់វាយបណ្តាលឲ្យសន្លប់ និងឈ្មោះ ហ៊ុយ ធី ភេទប្រុស អាយុ៣០ឆ្នាំ ជាកូនត្រូវក្រុមចោរវាយបណ្តាលឲ្យរងរបួសផងដែរ។

លោកអធិការបានឲ្យដឹងថា ករណីប្លន់ផ្ទះ Wing នេះក្រុមចោរបានប្លន់យកលុយខ្មែរចំនួន ៨.៤០០.០០០រៀល លុយដុល្លារ ១,៥៨០ដុល្លារ មាស៤ជី ផ្លាកទីន៣ជី និងកាតទូរស័ព្ទ ៧០ដុល្លារ ។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងសថា នៅមុនធ្វើសកម្មភាពក្រុមគ្រួសារបានបិទទ្វារហូបបាយក្នុងពេលនោះសត្វឆ្កែចាប់ផ្តើមព្រុសយ៉ាងខ្លាំងគាត់ក៏បើកទ្វារចេញមកមើលនៅខាងក្រៅ ប៉ុន្តែពេលចេញមកអត់ឃើញ ក៍ចូលទៅហូបបាយរួចក៍នាំគ្នាហូបបាយ ក្រោយហូបបាយរួច បានដាក់បាយអោយឆ្កែ ក្នុងពេលនោះស្រាប់តែក៏មានក្រុមជនសង្ស័យបានចេញមកប្រដាប់ដោយកាំភ្លើង២ដើម មកវាយទៅលើជនរងគ្រោះ និងចូលនាំទៅក្នុងផ្ទះរួចជនរងគ្រោះម្នាក់ទៀតបណ្តាលអោយរងរបួសធ្ងន់តែម្តង ។ ហើយក្រុមជនសង្ស័យបានភ្ជុងក្រុមគ្រួសារជនរងគ្រោះមិនឲ្យស្រែក និងបានប្រមូលយកលុយ និងគ្រឿងអល័ង្គការ ដែលសរុបអស់ប្រមាណជិត១ម៉ឺនដុល្លារ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រម៉ោល ។

រហូតដល់ពេលរសៀលនេះសមត្ថកិច្ចនៅពុំទាន់ចាប់ជនសង្ស័យបានឡើយនោះទេ ដោយកំពុងតែព័ទ្ធទីតាំង ហើយធ្វើការស្រាវជ្រាវ ៕

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

1 (1)

1 (2)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print